CamNews

ជីវិត និងការងារ 

រកបានវាល់លានដុល្លារ ដោយសារដប ក្រឡុកសា្រ

ដបកែវមួយ និងគម្របពិសេសមួយ សម្រាប់ក្រឡុកស្រា (cocktail) ត្រូវបានលក់ក្នុងតម្លៃ ជិត
៣០ដុល្លារ ជួយឱ្យយុវជន Joshua Williams និង Eric Prum រកបានប្រាក់ចំណូល វាល់លានដុល្លារ
អាមេរិក ក្នុងរយៈពេលត្រឹមតែ ជាងមួយឆ្នាំប៉ុណ្ណោះ។


Joshua Williams គឺជានិស្សិតផ្នែកសេដ្ឋកិច្ច ប៉ុន្ដែ បែរជាចូលចិត្តផ្នែកអាហារ   និងស្រាក្រឡុក។
គាត់បានផ្អាកសិក្សាមួយឆ្នាំ នៅសកលវិទ្យា Virginia (អាមេរិក) ដើម្បីទៅសិក្សាផ្នែកចុងភៅ នៅ
អ៊ីតាលី។ ក្រោយពីត្រឡប់មកស្រុកកំណើត គាត់ រួមនឹងមិត្តភ័ក្ដិម្នាក់ គឺ Eric Prum (និស្សិតផ្នែក
នយោបាយ និងសង្គម) បាននាំគ្នាបើកហាងផ្គត់ផ្គង់អាហារ និងស្រាក្រឡុក ដើម្បីរកប្រាក់សម្រាប់ បន្ដការសិក្សានៅមហាវិទ្យាល័យ។

Prum ថ្លែងថា ៖ “Joshua តែងតែជាមនុស្សដែលមានគំនិតស្រមៃច្រើន។ គាត់រកបានការងារ ផ្គត់
ផ្គង់អាហារ សម្រាប់ពិធីជប់លៀងក្រុមហ៊ុន ឬព្រឹត្តិការណ៍ឯកជន ក្នុងតំបន់។ មានពេលមួយនោះ
យើងបានឃើញថា ដបកែវ Mason Jar អាចប្រើប្រាស់ដើម្បីលាយស្រាក្រឡុកបានយ៉ាងល្អ ហើយ
វាក៏មានច្រើន ហើយគិតថា វាអាចយកមកធ្វើអ្វីមួយបាន ដើម្រីរកប្រាក់”។

ដបក្រឡុកស្រា Mason Shaker លក់ក្នុងតម្លៃជិត ៣០ដុល្លារ/ឈុត (រូប ៖  Michael Green ក្រោយ ពីបញ្ចប់ការសិក្សា Williams បានទៅកាន់ក្រុង New York និងបានធ្វើការក្នុងវិស័យធនាគារ។ Prum
ក៏បានមកកាន់ទីនេះ ដើម្បីធ្វើជាបុគ្គលិកផ្នែកជំនួញ ឱ្យក្រុមហ៊ុនមួយ។ បើទោះជាមានការមមាញឹក
ប៉ុន្ដែ Prum នៅតែគិតគូរអំពីការងារ អភិវឌ្ឍដបក្រឡុកស្រាពិសេស នៅថ្ងៃណាមួយ។

កាលពីដើមឆ្នាំ ២០១២ អ្នកទាំងពីរ ក៏មានគំនិតមួយស្ដីអំពីការរចនារូបរាងរបស់ផលិតផល ជាមួយ នឹងគម្រោបពិសេស។ ក្រោយមក អ្នកទាំងពីរ ក៏បានបង្កើត W&P Design ដែលជាក្រុមហ៊ុនរចនា
ផលិតផល Brooklyn ។ Prum បានមកគ្រប់គ្រងក្រុមហ៊ុននេះ ចំណែក Williams គ្រាន់តែធ្វើជាទី
ប្រឹក្សា។

ខែកក្កដាឆ្នាំ ២០១២ ពួកគេទៅរក Kickstater ដែលជាគេហទំព័រមួយ អនុញ្ញាតឱ្យអ្នកដែលមាន
គម្រោងរកស៊ី រៃអង្គាសប្រាក់ ហើយក៏ខ្ចីបាន ៥,០០០ដុល្លារ សម្រាប់ផលិតកម្ម និងទិញគ្រឿង
បរិក្ខារនានា។ ជាលទ្ធផល ពួកគេប្រមូលបានប្រាក់ ៧៥,០០០ដុល្លារ ពីអ្នកវិនិយោគ ចំនួន ជិត
២,០០០នាក់ ក្នុងរយៈពេល ២ខែ។


ខែវិច្ឆិកា ឆ្នាំ ២០១២  ពួកគេក៏ចុះហត្ថលេខា  លើកិច្ចព្រមព្រៀងមួយ  ដើម្បីលក់ដបក្រឡុកស្រា
Mason Shaker   ទៅឱ្យបណ្ដាញហាងលក់ គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ  ក្នុងតម្លៃ  ២៩,៩៥ដុល្លារ
សម្រាប់ដបមួយ និងគម្របមួយ។ ដបជាច្រើនពាន់ឈុត ត្រូវបានលក់ចេញ ក្នុងរយៈពេលត្រឹមតែ
៣សប្ដាហ៍។ ចាប់តាំងពីពេលនោះមក ប្រាក់ចំណូលរបស់អ្នកទាំងពីរ ចេះតែកើនឡើង។ មកដល់
ខែមករា ឆ្នាំ ២០១៣ Joshua Williams និង Eric Prum រកបានប្រាក់ ២៥០,០០០ដុល្លារ ហើយជាង មួយឆ្នាំក្រោយមក អ្នកទាំងពីរ រកបាន ១លានដុល្លារអាមេរិក។

បន្ទាប់មក ពួកគេក៏បានបញ្ចេញផលិតផលជាច្រើនប្រភេទ រួមទាំងសៀវភៅណែនាំអំពីរបៀប
លាយស្រាក្រឡុក សម្រាប់ហាងលក់ស្រា និងក្លឹមរាត្រី។ Prum ជឿជាក់ថា Mason Shaker
និងផលិតផលផ្សេងៗទៀតរបស់ខ្លួន នឹងរកបានចំណូល ពីរបីលានដុល្លារបន្ថែមទៀត នៅឆ្នាំ
ក្រោយ។

 

អត្ថបទ​សំខាន់​ៗ ៖

មួយថ្ងៃ ចាយមួយដុល្លារ ដើម្បីទុកប្រាក់ទិញផ្ទះ ៖ ការតស៊ូដ៏អស្ចារ្យ របស់ប្ដីប្រពន្ធ មួយគូ

ពីកសិករក្រក្រី ក្លាយជាមហាសេដ្ឋី នៃវិស័យ តុក្កតាជ័រ នៅហុងកុង

ប្រជាជនកូរ៉េខាងជើង កំពុងតែមានឡើងៗ

 

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN