CamNews

តារា 

អាល់ប៊ុមថ្មីរបស់ One Direction ជាប់ជាអាល់ប៊ុម លក់ដាច់បំផុតនៅ អង់គ្លេសច្រើនជាងគេ

ទស្សនិកជន បានដឹងហើយថា ក្រុមចំរៀង One Direction គឺជាក្រុមចំរៀង មួយដ៏ល្បី ដែលធ្វើអោយ ទស្សនិកជន ជានារីៗបាក់ចិត្ត ស្រឡាញ់ជាច្រើន ។ ជាមួយនិងការ ចេញអាល់ប៊ុមថ្មី ធ្វើអោយក្រុម One Direction កាន់តែល្បីខ្លាំងឡើងៗ ។

One Direction have hottest album in the UK this year 1

កាលពីប៉ុន្មានខែមុន អាល់ប៊ុមរបស់ ក្រុមផលិតចំរៀង Daft Punk ទទួលបានចំណាត់ ថ្នាក់លេខ ១ ក្នុងការលក់ ដោយលក់អាល់ប៊ុម បានរហូតដល់ទៅ 165091 ដុំឯណោះ ។ តែឥលូវនេះ One Direction ដណ្តើមបាន ដំណែងលេខ ១ វិញហើយ ដោយអាល់ប៊ុមនេះ ទើបតែចេញ មិនទាន់បាន ៣ ខែផង ។ អាល់ប៊ុមថ្មី Midnight Memories ទទួលបានការលក់ រហូតដល់ 187660 ដុំ ។

ជាមួយនិង ចំនួនលក់ រហូតដល់ទៅ 187660 ដុំរបស់ One Direction វាពិតជាជួយ អោយក្រុមរបស់គេ ឈរនៅលំដាប់ តារាកំពូលបាន យូរហើយ និងមិនមាន អ្នកណាងាយផ្តួល បានភ្លាមៗឡើយ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: one direction music video singer single boyband star story of my life