CamNews

តារា 

កូនមិនទាន់កើតផងនាង Pat និងមិត្តប្រុសត្រៀមរបស់ពិសេសទុកឲ្យកូនហើយបាត់

តារាថៃ ៖ តារាសម្តែងស្រីនាង Pat Napapa និងមិត្តប្រុសជាទីស្រលាញ់ ដែលមានផ្ទៃពោះដល់ទៅ ៤​ខែមុនរៀបការ ពេលនេះកំពុងតែមានការអន្ទះសារចង់ជួបមុខកូនយ៉ាងខ្លាំងតែម្តង ។ 

កាលពីថ្ងៃទី ២៦ ខែកញ្ញានេះ មិត្តប្រុសរបស់នាង Pat បានទិញរទេះសម្រាប់ក្មេង ដោយទុកសម្រាប់ស្វាគមន៍កូនប្រុសនៅក្នុងផ្ទៃ ហើយថែមទាំងបានឆ្នៃវាឲ្យដូចជាម៉ូតូហោះថែមទៀតផង ព្រោះគាត់គឺជាអ្នកបង្ហោះម៉ូតូ ដូច្នេះហើយទើបគាត់ស្រលាញ់ និងចង់ឲ្យកូនរបស់គាត់ដើរតាមគន្លងរបស់ខ្លួន ។ 

ដោយយោងតាមរបាយការណ៍ពីគណនី Instagram របស់គូស្នេហ៍មួយគូនេះបានឲ្យដឹងថា អ្នកទាំង ២ ពិតជាមានការអន្ទះសារនិងចង់ជួបកូននៅក្នុងផ្ទៃខ្លាំងណាស់ រហូតដល់ថ្នាក់កូនមិនទាន់កើតផង ស្រាប់កែឆ្នៃរទេះមួយដ៏គួរឲ្យស្រលាញ់សម្រាប់កូនបាត់ទៅហើយ ។​

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា មិត្តប្រុសរបស់នាង Pat គឺជាមានអាជីពជាអ្នកបង្ហោះម៉ូតូ រីឯនាង Pat គឺជាតារាសម្តែងល្បីមួយរូបនៅក្នុងប្រទសថៃ ហើយអ្នកទាំង ២​មានកូនជាមួយគ្នាដល់ទៅ ៤ មុនពេលរៀបការ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ kapook


Tags: Pat napapa