CamNews

តារា 

American Idol រដូវកាលទី ១៤ ប្រកាសថាមានការកែប្រែ តែមិនដូរគណកម្មការ

American Idol រដូវកាលទី ១៣ មិនទាន់ចប់ បានស្រួលបួលផង ស្រាប់តែថ្ងៃនេះ ព័ត៌មានអំពីរដូវ កាលថ្មីបាន​ ចេញមកទៀតទៅហើយ ជាមួយនិង ការផ្លាស់ប្តូរមួយចំនួន ។



បើតាមប្រភពព័ត៌មាន EOnline បានអោយដឹងថា កម្មវិធី American Idol រដូវកាលទី ១៤ បានចុះកុង ត្រាជាមួយនិង គណកម្មការអ្នក ដាក់ពិន្ទុរួចទៅហើយ ។ ហើយគណកម្មការទាំង ៣ នោះគឺគ្មាន មួយណាថ្មីឡើយ គឺនៅតែ ៣ ដដែលមានដូចជា Jennifer Lopez, Keith Urban និង Connick Jr. ។
Simon Fuller ជាអ្នកផលិតកម្មវិធី American Idol បានប្រាប់ថា ខាងអ្នកផលិត ពេញចិត្តនិងការកាត់ ក្តីរបស់អ្នកទាំង ៣ ណាស់ជាក់ស្តែង​ ដូចជារដូវកាលទី ១៣ ដែលពួកគេបាន រកបាន Idol ម្នាក់ដ៏ ប្លែកពី Idol ពីមុនៗ ។ មិនត្រឹមតែគណកម្មការ​ ទាំង ៣ នេះនោះទេដែល នឹងត្រលប់មកវិញ សូម្បី តែពិធីករ Ryan Seacrest ដែលជាពិធីករ ដុះស្នឹមក្នុងកម្មវិធីនេះ ក៏នៅបន្តផងដែរ ។



ចំពោះការកែប្រែ ទាំងនោះវិញ គឺថា American Idol នឹងបញ្ជុះការ ចាក់ផ្សាយពី ២ ដងក្នុងមួយ សប្តាហ៍ទៅ ១ ដងក្នុងមួយសប្តាហ៍វិញ ហើយក្នុង ១ វគ្គ ២ ម៉ោងហើយក្នុងពេល ធ្វើតេស្ត៍លើអ្នក ចូលប្រកួត ក៏នឹងត្រូវ ថតច្រើនជាងមុន ផងដែរ ។ American Idol រដូវកាលទី ១៤ នឹងត្រលប់មក វិញនៅខែ មករា ២០១៥ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព​៖ eonline 


Tags: star singer american idol jennifer lopez keith urban connick jr ryan seacrest