CamNews

តើ រស់ បុប្ផា ជាជនរងគ្រោះនៃ ឧបាយកលអង្គការក្រៅរដ្ឋាភិបាល មែនឬ?

កាលពីថ្ងៃទី៦ មេសា ២០១២ គេហទំព័រ ‘‘cambodiatrainspotter’’ បានចុះផ្សាយពីសេចក្តី
ថ្លែងការណ៍ សារព័ត៌មាន របស់អង្គការក្រៅរដ្ឋាភិបាលមួយ ទាក់ទងទៅនឹងស្ថានការណ៍អំ
ពើហិង្សា ដែលកើតឡើងនៅ យប់ថ្ងៃទី៥ មេសា ២០១២ នៅភូមិត្រពាំងអញ្ចាញ។ សេចក្តី
ថ្លែងការណ៍នេះ     បានថ្កោលទោសអំពើហិង្សានៃការផ្លាស់ប្តូរទីតាំងរស់នៅ   និង សេចក្តី
ប្រកាសនៃការបណ្តេញចេញពីផ្លូវ រថភ្លើង។ក្នុងរយៈពេលមិនដល់មួយថ្ងៃ ដោយមានការរួម
ពីអង្គការBridges Across Cambodia Borders, សមាគមធាងត្នោត, ក្រុមការងារពិសេស
ដើម្បីសិទ្ធិលំនៅដ្ឋាននិងសម្ព័ន្ធខ្មែរពន្លឿន​ និង ការពារសិទ្ធិមនុស្ស លីកាដូ។ អង្គការមួយ
ចំនួនខាងលើនេះ ជាភ្នែក ត្រចៀក សំរាប់ជួយប្រជាជនកម្ពុជា និង ប្រទេសកម្ពុជា។
ការថ្លែងការណ៍នេះ ជាយុទ្ធនាការដើម្បីប្រឆាំងទៅនឹងអាជ្ញាធរជាតិ និងសាលាក្រុង។ ចំនុច
ទាំងនោះមានដូចជាៈ ព្រឹត្តិការណ៍នាថ្ងៃទី៥ មេសា    ជាថ្ងៃដែលរំពឹងទុកជាខ្លាំងថានឹងមាន
កើតឡើងដោយអង្គការ ទាំងអស់ខាងលើនោះ។ បរាជ័យរបស់អង្គការទាំងនោះ ក្នុងការជួយ
អ្នកស្រី រស់ បុប្ផា និងសមាជិករបស់គាត់ ដើម្បី ‘‘ប្តឹងម្ចាស់    គម្រោងអភិវឌ្ឍន៍’’ និងការតវ៉ា
ប្រឆាំងដោយទទួលខុសត្រូវចំពោះការលំបាក ដែល អ្នកស្រី រស់ បុប្ផា និងសមាជិក របស់គាត់
កំពុងប្រឈរមុខ។ និង សេចក្តីរីករាយ និងការរំភើបចិត្តរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក
ទាំងនោះ ក្នុងការបើកយុទ្ធនាការ អេឡិចត្រូនិច ដើម្បីបន្តុះបង្អាប់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញា
ធរជាតិ និងសាលារាជធានី ស្តីពីការ អភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការទទួលខុសត្រូវ
ផ្នែកសង្គម ដើម្បីធ្វើរមណីយកម្មជាមួយគ្នា រួចហើយពង្រីកកម្លាំងយុទ្ធនាការ តាមអេឡិចត្រូនិច ដោយមានអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែល ជាអ្នកឧបត្ថម្ភដល់ការចំណាយសម្រាប់ ការបន្ត
រស់រាន និងបន្តសកម្មភាពរបស់ពួកគេ។ជម្លោះរវាងស្ត្រី ២នាក់ គឺ អ្នកស្រី រស់ បុប្ផា ដែលដើរតួ
នាទីជាតំណាង របស់សហគមន៍ផ្លាស់ប្តូរទីតាំងរស់នៅនៃគ្រួសារដែលរស់នៅលើផ្លូវរទេះភ្លើងនៅ
ភ្នំពេញ និង អ្នកស្រី ជា ចាន់នី ក្នុងភូមិត្រពាំងអញ្ចាញ៤ មានពីរចំនុចៈ ទី១: អ្នកស្រី ជា ចាន់នី
មានការខឹងសម្បាជាខ្លាំង បន្ទាប់ពីគាត់បានដឹងថា អ្នកស្រី រស់ បុប្ផា បានប្រើឈ្មោះ និងស្នាមមេ
ដៃគាត់ដោយមិនសុច្ចរិត ព្រមជាមួយនឹងឈ្មោះរបស់កូនស្រីគាត់ ក្នុងការដាក់ញ្ញត្តិតវ៉ានូវធនាគារ
អភិវឌ្ឍន៍ អាស៊ី (ADB)       ដែលផ្តល់មូលនិធិដល់គម្រោងស្តារផ្លូវដែកឡើងវិញនៅកម្ពុជា។ ទី២:
ក្រោយពីការស៊ើបអង្កេតដ៏ហ្មត់ចត់ របស់អាជ្ញាធរ ឥឡូវនេះ អ្នកស្រី រស់ បុប្ផា ត្រូវបានសង្ស័យថា
គាត់ត្រូវបាន ‘‘ដាក់បញ្ចូល’’ ក្នុងសហគមន៍ ផ្លូវរទេះភ្លើងភ្នំពេញ កាលពីឆ្នាំ២០១០ ដោយជនមិន
ស្គាល់មុខ ឬអង្គការណាមួយ ដើម្បីរៀបចំ និងដឹកនាំ សហគមន៍ ក្នុងការទាមទារតវ៉ា និងប្រឆាំង
តាមរយៈការទិញដីទំហំ ៣ គុណ ៤ម៉ែត្រ ដែលត្រូវបាន ទទួលស្គាល់ផ្លូវការ ក្នុងតម្លៃ ៧០០ដុល្លារ
អាមេរិក ពីឈ្មោះ កុយ សាន និងប្រពន្ធរបស់គាត់ឈ្មោះ ម៉ម ស្រីនួន ដែលជាអ្នករស់នៅទីនោះ
តាំងពីឆ្នាំ១៩៩៦។ សក្តានុពលនៃប្រាក់ចំណេញដែលអាចទទួលបានដោយ ចៃដន្យពីការវិនិយោគ
៧០០ដុល្លារអាមេរិក ពីការទូទាត់សម្រាប់ការផ្លាស់ប្តូរទីលំនៅ ព្រោះតែគម្រោងស្តារផ្លូវដែកឡើងវិញ
នៅកម្ពុជា ហាក់បីដូចជាមានការ ទាក់ទាញតិចតួចខ្លាំងណាស់ ចំពោះ អ្នកស្រី រស់ បុប្ផា និងអ្នកប្រើ
ប្រាស់គាត់ ដែលអាចជាជនណាមួយ ឬអង្គការ ណាមួយនោះ ។​    ដូច្នេះគឺជាការសមស្របត្រឹមត្រូវ
ណាស់ក្នុងការនិយាយថា វប្បធម៌របស់ អង្គការក្រៅ រដ្ឋាភិបាលតែងតែលើកកំពស់ ខ្លួនឯង ទូន្មាន
ប្រដៅរាជរដ្ឋាភិបាល ហើយនិងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិដែលនៅតែជាតម្លៃស្នូល របស់ អង្គ
ការក្រៅរដ្ឋាភិបាល។ ជាអកុសលពេកណាស់ដែលអង្គការក្រៅរដ្ឋាភិបាល និង ក្រុមការពារ     សិទ្ធិ
មនុស្សមួយចំនួនតូច បានតំរង់តកន្ទុយគ្នា ដើរតាមសេចក្តីថ្លែងការណ៍ពី ប្រព័ន្ធផ្សព្វផ្សាយរបស់អង្គ
ការក្រៅរដ្ឋាភិបាល ចុះផ្សាយដោយ “cambodia trainspotter” ហើយ បានថែមគ្រឿងទៀតដូចជា អ្នក
ស្រី រស់ បុប្ផា កំពុងស្ថិតរងការគម្រាម សម្លាប់ អ្នកស្រី រស់ បុប្ផា     កំពុងលាក់ខ្លួន  អ្នកស្រី រស់ បុប្ផា
ប្រឈមនឹងការចាប់ខ្លួនដើម្បី បំប៉ោងស្ថានការណ៍ថ្ងៃទី៥ មេសា នៅភូមិត្រពាំងអញ្ចាញ៤ ដែលជាការ
យល់ដឹងដ៏ទុនខ្សោយមួយអំពីកម្ពុជា ហើយដែលកម្ពុជាត្រូវបានទទួលស្គាល់ថាជាសង្គមបើកចំហមួយ
ដែលមានច្បាប់គ្រប់គ្រង។ គេប្រាកដជាឆ្ងល់ថាតើ អ្នកស្រី រស់ បុប្ផា គឺជាជនរងគ្រោះ នៃឧបាយកល
របស់អង្គការក្រៅរដ្ឋាភិបាល ឬ យ៉ាងណា!

 

ដោយៈ  វណ្ណៈ
ប្រភពៈ  phnompenh




Tags: Phnom Penh Cambodia