CamNews

យានយន្ត 

ម៉ូតូចំណាស់មានអាយុកាល ១១០ឆ្នាំ


ម៉ូតូម៉ាក Rambler Model B គឺជាម៉ូតូដែលមានអាយុកាលចំណាស់ដល់ទៅ ១១០ឆ្នាំ។
វាត្រូវបានផលិតដោយក្រុមហ៊ុនផលិតម៉ូតូអាមេរិក Colonel Albert Pope ក្រុងញូវយ៉ក
ដែលកាលនោះម៉ូតូនេះត្រូវបានគេចាត់ទុកថាជាយានជំនិះដ៏ល្អប្រណិត ហើយវាជាការ
វិវឌ្ឍន៍ដំបូងនៃការផលិតពីកង់ទៅម៉ូតូ។

Rambler Model B ត្រូវបានដាក់តាំងនៅសារៈមន្ទីរ Manthos Collection ប្រទេសឥណ្ឌា
ជាយូរមកហើយ។ ដោយសារការថែទាំយ៉ាងយកចិត្តទុកដាក់  និងភាពរឹងមាំរបស់វាផង
ដែរនោះ ធ្វើឲ្យវាអាចនៅគង់រង្សបានយូ។

Rambler Model B នឹងត្រូវដាក់បង្ហាញដេញថ្លៃនៅ Bonhams ក្រុង Las Vegas៕

ដោយ៖ តុលា

ប្រភព៖ visordown