CamNews

ម៉ូតូ 

ម៉ូតូពិសេស ដំណើរការដោយកាកសំណល់សត្វ

ម៉ូតូពិសេស ដែលមានឈ្មោះថា “Toilet Bike Neo” ដំណើរការដោយកាកសំណល់សត្វ ត្រូវ
បានឧទ្ទេសនាមនៅប្រទេសជប៉ុន។

ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតឧបករណ៍អនាម័យលំដាប់កំពូលនៅជប៉ុន TOTO
ម៉ូតូនេះ ត្រូវបានគេរំពឹងថានឹងឆ្លើយតបទៅនឹងតម្រូវការក្នុងសង្គម ហើយវានឹងក្លាយជាការ
ប្រកួតប្រជែងថ្មីមួយទៀតក្នុងវិស័យឧស្សាហកម្មម៉ូតូ។

កិច្ចខិតខំធ្វើអោយមហិច្ឆតានេះក្លាយជាការពិត ត្រូវបានគេធ្វើឡើងកាលពីឆ្នាំ ២០០៩ មុន
ពេលកំណែថ្មីបំផុតរបស់ម៉ូតូដែលមានឈ្មោះថា “Toilet Bike Neo” នេះបង្ហាញខ្លួននៅក្នុង
showroom  Fujisawa ក្បែរ Tokyo(ជប៉ុន)។

ម៉ូតូកង់បី 250cc នេះ មានលក្ខណៈពិសេស គឺអាចបញ្ជាទៅលើកន្លែងអង្គុយបទជើងនៅលើ
ម៉ូតូនោះតែម្ដង។ ចំណុចពិសេសរបស់ម៉ូតូនេះ គឺវាដំណើរការដោយកាកសំណល់ ឬលាមក
សត្វ។

បើទោះជាផលិតផលនេះមានកៅអីដូចទៅនឹងបង្គន់អនាម័យ ប៉ុន្ដែ ក្រុមហ៊ុន TOTO បានអះ
អាងថា វានឹងមិនដំណើរការដោយកាកសំណល់របស់អ្នកបើកបរនោះទេ។ ដូច្នេះ កៅអីរបស់
“Toilet Bike Neo” មិនមានមុខងារដូចទៅនឹងបង្គន់អនាម័យនោះដែរ។​ វាត្រូវបានគេផលិត
ឡើងដើម្បីជម្រុញអោយមានការ ការពារបរិស្ថានតែប៉ុណ្ណោះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

 


Tags: Toilet Bike Energy vehicle