កីឡាករបាល់គប់ ក្របខណ្ឌ NFL លោក Chad "Ochocinco" Johnson ត្រូវបានប៉ូលីសចាប់ខ្លួនពី
បទប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។
ប៉ុន្តែគេសង្កេតឃើញថានាង Evelyn Lozada វ័យ ៣៦ ឆ្នាំជាប្រពន្ធរងគ្រោះដូចជារស់រាយឡើង
វិញហើយក្រោយពេលដែលប្ដីរបស់នាងត្រូវបានប៉ូលីសចាប់ខ្លួន ហើយកាលពីចុងសប្ដាហ៍នេះ
គេសង្កេតឃើញនាងស្លៀក Bikini សិចស៊ី នៅឆ្នេរខ្សាច់ទៀតផង។
គួរប្រាប់ផងដែរថាគូស្នេហ៍ទាំង ២ នេះទើបនឹងរៀបការជាមួយគ្នាកាលពីថ្ងៃទី ៤ ខែកក្កដាកន្លង
ទៅនេះទេ ប៉ុន្តែដោយសារតែ Evelyn ជាប្រពន្ធរកឃើញថាប្ដីមានសាហាយទើបបណ្ដាលនាំ
អោយមានបញ្ហាហិង្សានេះកើតឡើង ហើយក្រោយមកភ្លាមៗផងដែរ Evelyn បានដាក់ពាក្យ
ប្ដឹងលែងលះ Chad Johnson តែម្ដងដោយមិនស្ដាយអ្វីសោះឡើយ ស្នេហាអ្នកទាំង ២ ត្រូវ
ចប់ត្រឹមជាង ១ ខែ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ dailymail