CamNews

មិនគួរឲ្យជឿ 

វីដេអូ រន្ធត់ហួស ក្មេងតូច បាញ់សម្លាប់បុរសម្នាក់ ស្លាប់នៅនឹងកន្លែង ដោយអចេតនា

ស្ទើរតែមិនគួរអោយជឿ ៖ ពិតណាស់ វីដេអូមួយនេះ បានក្លាយជាបេក្ខភាពវីដេអូ ដែលមាន
អ្នកចូលទស្សនាច្រើនបំផុតនៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ។ គួរបញ្ជាក់
ផងដែរថា វាគឺជាវីដេអូសោកនាដកម្មដ៏គួរអោយរន្ធត់មួយ    នោះគឺ  ក្មេងប្រុសតូចម្នាក់ វ័យ
ទើបតែ ១២ ឆ្នាំ បានបាញ់សម្លាប់បុរសម្នាក់ស្លាប់នៅនឹងកន្លែង ដោយអចេតនា នេះបើយោ
ងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល។

ប្រភពសារព័ត៌មានមួយនេះ បានអះអាងអោយដឹងថា ករណីសោកនាដកម្មដ៏គួរអោយរន្ធត់
នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅឯជាយក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី នៅឯក្លឹប
បាញ់កាំភ្លើងមួយកន្លែង។

ក្មេងប្រុសតូច អាចមានវត្តមាននៅទីនោះបាន​  ខណៈមានការអមដំណើរជាមួយនឹងម្តាយ
របស់ខ្លួន។ ដោយឡែក  បុរសដែលបានស្លាប់បាត់បង់ជីវិតនោះ  ត្រូវបានគេជឿថា ជាមិត្ត
ភក្កិប្រុសរបស់ម្តាយគេ   បានស្លាប់បាត់បង់ជីវិត  នៅនឹងកន្លែង   ក្រោយពីមានក្មេងប្រុស
តូចនោះ បានប្រទះឃើញកាំភ្លើងម៉្យាង   (rifle)  រួចក៏យកវាមកលេង  តែដឹងអីថា  ខណៈ
ពេលដែលរាកៃនោះ   ចុងកាណុងបែរជាតម្រង់ចំបុរសម្នាក់នោះទៅវិញ រហូតបានបណ្តា
លអោយកើតមានឡើងនូវសោកនាដកម្មមួយនេះតែម្តង។

សារព័ត៌មានដដែលបន្ថែមថា ក្មេងប្រុសតូចនោះ មិនត្រូវបានប្រឈមនឹងការផ្តន្ទាទោស
អ្វីនោះទេ តែអ្នកដែលត្រូវប្រឈមនឹងការផ្តន្ទាទោសនោះគឺ   គ្រូបង្រៀនម្នាក់  ដែលមាន
វត្តមាននៅទីនោះ   មានការធ្វេសប្រហែសអោយក្មេងតូចរូបនេះ​ប្រទះឃើញកាំភ្លើងមួយ
ប្រភេទនោះ រួចយកមកលេងតែផ្តេសតែផ្តាស។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែ
ច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ
- ជាប់គាំង នឹងស្ពាន កំពស់ដល់ទៅជិត ៧ ម៉ែត្រ មានរយៈពេលដល់ទៅ ២០ នាទី
- ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង

- ប្រទះឃើញ រូបភាពស្នាមរបួស ដ៏គួររន្ធត់ ក្រោយពីងពាង មានពឹសខ្លាំងបំផុតខាំ
- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ដេលីម៉ែល

 


Tags: Moscow Russia Dailymail Liveleak Youtube Viral video Sunday