CamNews

បច្ចេកវិទ្យា 

២០០ នាក់យកមនុស្សយន្ត មកទាត់បាល់ពីទូទាំងពិភពលោក

ធ្លាប់បានឃើញមានកីឡាច្រើនប្រភេទមកហើយ មិនត្រឹមតែប៉ុណ្ណោះគ្រប់កីឡាត្រូវការកីឡាករ
តែអ្វីដែលមិនធម្មតានោះគឺថាកីឡាមួយនេះត្រូវការកីឡាករយន្តនិងថាមពលអគ្គីសនី។

ការប្រកួតនេះត្រូវបានធ្វើឡើងដោយមានអ្នកចូលរួមយកមនុស្សយន្តរបស់ខ្លួនមកចួលរួមទាត់
បាល់ជាង ២០០ រូបមកពីទូទាំងពិភពលោក ដើម្បីដណ្ដើមយកមេដាយមាសលើកម្មវិធី Robo
World Cup។ ក្នុងនោះគេសង្កេតឃើញមានមនុស្សយន្ត ២ ដែលមានឈ្មោះថា Usain Volt និង
Mobot មានបច្ចេកវិទ្យាឈានមុខគេដោយអាចទាត់បាល បានដោយរត់ និងបង្វិលខ្លួន។

ក្នុងកម្មវិធីនោះមិនត្រឹមតែមានការទាត់បាល់ដោយ Robot នោះទេក្នុងនោះក៏មានការប្រកួតក្នុង
កាបង្ហាញសមត្ថភាពផ្សេងៗរបស់ Robot ផងដែរដូចជា Usain Volt នេះគេត្រូវការពារតំណែង
ជាម្ចាស់មេដាយមាសខាងបង្វិលខ្លួនក្នុងកម្មវិធីនេះ។ កម្មវិធីនេះត្រូវបានគេបង្កើតឡើងនាឆ្នាំ
១៩៩៦។ ខាងក្រោមនេះមានរូបភាពមួយចំនួនយើងក្រលេកទៅមើលបន្តិចទៅមើល៕


ដោយ៖ ផានិត
ប្រភពពី៖ Dailymail 


Tags: robot dailymail unknown