CamNews

រយៈពេលជាង ១០០ ឆ្នាំចុងក្រោយ ដែលផែនដី ឡើងកំដៅបំផុត

ពិភពលោកកាន់តែឡើងកំដៅពីមួយថ្ងៃទៅមួយថ្ងៃគួរអោយបារម្ភ ហើយណាសាកាលពីពេលថ្មីៗ
កន្លងមកនេះពួកគេបានបង្កើតវីដេអូមួយដែលបង្ហាញពីការកើនកំដៅរបស់ផែនដីតាំងពីអំឡុងឆ្នាំ
១៨៨៨ មកដល់សព្វថ្ងៃដែលវាបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំង និងមិនប្រក្រតីរបស់កំដៅផែនដី។

វីដេអូនេះត្រូវបានសិក្សា និងចងក្រងធ្វើឡើងដោយ Goddard Institute for Space Studies (GISS)
របស់ណាសា ដែលមានទីតាំងនៅ ទីក្រុង New York។ ការឡើងកំដៅផែនដីនេះត្រូវបានសិក្សា
អោយដឹងថាបណ្ដាលមកពីការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សដែលនាំអោយមានការកើនឡើង
នូវឧស្ម័នផ្ទះកញ្ចក់ ដែលឆ្ពោះទៅស៊ីស្រទាប់អូសូន ដែលជារនាំងការពារកំដៅដ៏សំខានរបស់ភព
ផែនដី រាល់ឧស្ម័នផ្ទះកញ្ចក់ទាំងនេះកើត ពីការដុតប្រេង ក៏ដូចជាធ្យូងថ្ម ដើម្បីទាញយកថាមពល
ដែលមនុស្សប្រើប្រាស់សព្វថ្ងៃនិងការកាប់បំផ្លាញព្រៃឈើ៕

 

តើផែនដីដែលយើងរស់នៅអាច ទ្រទ្រង់បានរហូតដល់ពេលណា? 

ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail 


Tags: earth dailymail video science