CamNews

គ្រោះថ្នាក់ 

ស្រ្តីចំណាស់អាយុ ៦៣ ឆ្នាំត្រូវបាន រំលោភសម្លាប់ ដោយក្មេងជំទង់អាយុ ១៨ ឆ្នាំ

យុវជនម្នាក់ត្រូវបានគេកាត់ទោសអោយជាប់ពន្ធនាគារ ចំនួនច្រើនជាង ១២ ឆ្នាំកាលពីពេលថ្មីៗ
នេះពីបទរំលោភសម្លាប់ ដែលបានកើតឡើងកាលពី ២ ឆ្នាំមុន។

រូបភាពស្រ្តីចំណាស់រងគ្រោះជាមួយកូនប្រុស

សព្វថ្ងៃនេះ Jay Soso មានអាយុ ២០ ឆ្នាំគត់ ហើយអាថ៍កំបាំងរបស់គេត្រូវបានអស់លក្ខណក្នុង
ខួបកំណើតគម្រប់ ២០ ឆ្នាំនេះក្រោយពេលដែលប៉ូលីសស៊ើបអង្កេតរកឃើញថាកាលពី ២ ឆ្នាំមុន
គេបានប្រព្រឹត្តបទល្មើសរំលោភហើយសម្លាប់អ្នកជិតខាងម្នាក់ដែលជាយាយចាស់អាយុ ៦៣ ឆ្នាំ
លោកយាយ Marie Reid ដែលធ្លាប់ទុកគេដូចជាចៅបង្កើត ដោយហេតុការណ៍នេះកើតឡើងក្នុង
ផ្ទះរបស់ស្រ្តីចំណាស់ផ្ទាល់តែម្ដង។

ពិរុទ្ធជន Jay Soso

សាកសពរបស់អ្នកស្រ្តី Reid ត្រូវបានគេរកឃើញស្លាប់យ៉ាងកំសត់ជាមួយរ៉ូបគេងយប់ដែលមាន
ប្រលាក់ពេញដោយឈាម។ លោកយាយមានកូនប្រុសម្នាក់ឈ្មោះ Paul Reid អាយុ ៣១ ឆ្នាំបាន
ប្រាប់ថាម្ដាយរបស់ខ្លួនគឺជាមនុស្សល្អណាស់ គាត់មានបេះដូងទូលាយ ចិត្តល្អដែលតែងតែជួយ
កិច្ចការងារក្នុងសហគមន៍ជានិច្ច មិនគួរណាមានមនុស្សអាក្រក់មកធ្វើឃាតគាត់យ៉ាងសាហាវ
ឃោរឃៅបែបនេះសោះ។

ដោយសារតែមិនអស់ចិត្តកូនប្រុសរូបនេះបានសុខចិត្តអោយក្រុមប៉ូលីសស៊ើបអង្កេតយកសព
របស់ម្ដាយខ្លួនទៅធ្វើកោសល្យវិច្ច័យ ដើម្បីស្វែងរកមុខឃាតករពិតប្រាកដ។ ក្រោយមកជាង ២
ឆ្នាំឃាតករត្រូវបាវែកមុខ ដោយគេសង្ស័យទៅលើ Jay Soso ជាមនុស្សទី ១ ដែលមានភាគរយ
ខ្ពស់ក្នុងការសន្និដ្ឋានថាជាឃាតករសម្លាប់នារីចំណាស់រូបនេះ ចុងក្រោយគេបានរកឃើញថា
DNA របស់ Jay Soso ពិតជាត្រូវគ្នា ៩៩% ទៅនឹង ទឹកកាម ដែលមាននៅក្នុងខ្លួននារីចំណាស់
មែន។

លោក Paul Reid មានការខកចិត្តនឹងខឹងសម្បារជាខ្លាំងទៅលើ យុវជនជាអ្នកជិតខាងម្នាក់នេះ
ព្រោះគាត់បានប្រាប់ថា Jay ជាអ្នកជិតខាងម្នាក់ដែលគាត់ទុកចិត្តជាងគេហើយលោកយាយក៏
ទុកគេម្នាក់នេះដូចជាចៅបង្កើតផងដែរ ហើយ Paul តែងតែពឹងអោយ Jay ជួយមើលម្ដាយរបស់
ខ្លួនរៀងរាល់ពេលដែលគេមិននៅ ក្រោយពេលដែលសាកសពលោកយាយត្រូវបានរកឃើញ
នោះ Jay បានមករក Paul ហើយនិយាយលួងលោមគេទៀតផង រយៈពេល ២ ឆ្នាំជាងក្រោយ
ពេលដែលលោកម្ដាយខ្លួនស្លាប់ទៅ Paul នៅតែទុក Jay ជាអ្នកជិតខាងល្អម្នាក់តែមិននឹកស្មាន
ថាគេជាមនុស្សមានថ្លើមជាសត្វតេរិច្ឆានបែបនេះសោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail 


Tags: uk dailymail murder