CamNews

តារា 

ដូចបេះបិទ! បែកធ្លាយមុខមាត់អ្នកលក់ឥវ៉ាន់តាមអនឡាញ មុខដូចតារាថៃនាង Davika !

ព័ត៌មានកំសាន្ត ៖ បណ្តាអ្នកនិយមលេងអឺនធឺណិតជាច្រើនបាននាំគ្នាចែកចាយក្រោយពីបានឃើញរូបថតរបស់​នារីម្នាក់និងតារាថៃនាង Davika ក្រោយអ្នកទាំងពីរត្រូវបានគេយករូបថតមកប្រៀបធៀបគ្នា ។ 

ដោយយោងតាមរបាយការណ៏របស់ប្រទេសថៃបានឲ្យដឹងថា នារីម្នាក់ដែលមានមុខមាត់ស្រដៀងជាមួយនិងនាង Davika ត្រូវបានគេស្គាល់ថា នាងគឺជាអ្នកលក់ឥវ៉ាន់តាមអនឡាញ ហើយគណនី ហ្វេសប៊ុករបស់នាងវិញមានឈ្មោះថា Icecy Cool ។ 

ជាងនេះទៅទៀតគណនីហ្វេសប៊ុកឈ្មោះ Icecy Cool​ ត្រូវបានអ្នកនិយមលេងអឹនធឺណិតដាក់ឈ្មោះឲ្យនាងថា គឺជានាង Davika ទីពីរព្រោះមានមុខមាត់ដូចគ្នាបេះបិទតែម្តង ។ តោះទៅមើលនាង Davika និងនាង Davika ទីពីរថា តើដូចគ្នាដល់កម្រិតណាដែរ ៕










នាង Davika ពិតប្រាកដគឺនៅខាងស្តាំដៃរីឯនាង Davika ទីពីរគឺនៅខាងឆ្វេងដៃ 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Davika