CamNews

ព័ត៌មានអន្តរជាតិ 

វីវរហើយ! ចាក់វាក់សាំងបង្ការមហារីកស្បូនឱ្យក្មេងស្រីសិស្សសាលា បែរជានាងត្រូវ....

ទីក្រុង PHITSANULOK ប្រទេសថៃ ៖សិស្សស្រីថ្នាក់ទី ៥  ចំនួន ៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេ ទទួលការចាក់វ៉ាក់សាំងបង្ការវីរុស HPV កាលពីព្រឹកថ្ងៃពុធ។ បន្ទាប់ពីការចាក់វ៉ាក់សាំងដើម្បីជួយទប់ស្កាត់ការវិវត្តនៃជំងឺមហារីកមាត់ស្បូន នៅពេលក្រោយក្នុងជីវិត  ក្មេងស្រីចំនួន ១៦ នាក់ បែរជាមានអាការៈតឹងណែន ញ័រដើមទ្រូង និងអស់កម្លាំងគួរឱ្យចម្លែកទៅវិញ។

បុគ្គលិកពេទ្យ បានប្រញាប់ប្រញាល់ ធ្វើដំណើរទៅកាន់សាលារៀន Ban Krang ដើម្បីផ្តល់ការព្យាបាល  និងសង្គ្រោះបឋម ហើយក្មេងស្រីចំនួន ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលក្មេងស្រីម្នាក់ ក្នុងចំណោមនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែនាងមានជំងឺហឺតរ៉ាំរ៉ៃ។ ក្រោយមកក្មេងស្រីម្នាក់នេះ ត្រូវបានគេរាយការណ៍ថា នាងបានធូរស្រាលឡើងវិញ។


លោកស្រី Charunee Nasorn ដែលជាគិលានុបដ្ឋាយិកាជាន់ខ្ពស់ នៅមជ្ឈមណ្ឌលលើកកម្ពស់សុខភាព Ban Krang បាននិយាយថា ការចាក់វ៉ាក់សាំងបង្ការ ត្រូវបានផ្តល់ដល់សិស្សានុសិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សា Prathom សរុបចំនួន ១៦នាក់ ក្នុងនោះសិស្សស្រី ១១ នាក់មានអាការៈចម្លែកដូចបានរៀបរាប់ខាងលើ ។ លោកស្រី បាននិយាយថា មណ្ឌលនេះធ្លាប់បានចាក់វ៉ាក់សាំងបង្ការបែបនេះដល់សិស្សពីសាលារៀនមួយផ្សេងទៀតរួមមកហើយ ដោយពុំមានផលប៉ះពាល់អ្វីឡើយ ហើយវេជ្ជបណ្ឌិត នឹងធ្វើការស៊ើបអង្កេតជាចាំបាច់ អំពីមូលហេតុនៃរោគសញ្ញាទាំងនេះ។

លោក Sasipa Phuthiladdawan ជាគ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាខាងលើ បាននិយាយថា សិស្សចំនួន ១៦ នាក់បានទទួលការយល់ព្រម ពីឪពុកម្តាយរបស់ពួកគេ ដើម្បីទទួលការចាក់ថ្នាំបង្ការដោយស្ម័គ្រចិត្ត ៕  


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost 


Tags: PHITSANULOK Charunee Nasorn