(ភ្នំពេញ)៖ ដំណឹងនៃការបាត់ខ្លួន របស់តារាចម្រៀងខ្មែរនាង យ៉ុង ចាន់សុធាវី កំពុងក្លាយជាប្រធានយ៉ាងក្តៅគគុក ខណៈដែលរឿងរ៉ាវ ការពិត នៃការបាត់ខ្លួននេះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់ ពីភាគីមួយណានោះ។
ទន្ទឹមគ្នានឹងការបាត់ខ្លួននេះដែរ ក៏មានប្រភពខ្លះបានដាក់ការសង្ស័យថា អាចជាការរត់គេចខ្លួន ដើម្បីរកសិទ្ធិជ្រកោននៅទីនោះ។ ប៉ុន្តែយ៉ាងណាមិញ ក៏ត្រូវបានខាងក្រុមគ្រួសាររបស់នា គឺកញ្ញា យ៉ុង ចាន់កណ្ណិកា ដែលជាប្អូនស្រីចេញមុខប្រតិកម្មបដិសេធ ជំនួសបងស្រីនាង ដែលកំពុងបាត់ខ្លួន នៅលើទឹកដីអាមេរិកផងដែរ។
មិនត្រឹមតែចេញឃ្លីបវីដេអូ ប្រតិកម្មជុំវិញរឿងរ៉ាវ ដែលមានការដាក់ភាពសង្ស័យ លើការបាត់ខ្លួនពីសំណាក់បងស្រីនោះទេ កញ្ញា យ៉ុង ចាន់កណ្ណិកា ក៏បាននិយាយ ហាក់មិនពេញចិត្តការបញ្ចេញព័ត៌មានត្រួសៗ ពីសំណាក់ប្រធានសមាគមនខ្មែរលោក សុះ ម៉ាច ទាក់ទង ទៅនឹងការបាត់ខ្លួន នាង យ៉ុង ចាន់សុធាវី នៅលើទឹកដីអាមេរិក ដោយក្នុងនោះនាងបានស្នើថា កុំអាលសន្និដ្ឋានអ្វីមួយក្នុងផ្លូវខុស នាំឲ្យមានការភ័ន្តច្រឡំ ពីស្ថានភាពនៃការបាត់ខ្លួន បងស្រីខ្លួន។
បន្ទាប់ពីមានការប្រតិកម្មលើកឡើង ពីសំណាក់កញ្ញា យ៉ុង ចាន់កណ្ណិកា ត្រូវជាប្អូនស្រីនាង យ៉ុង ចាន់សុធាវី ដែលកំពុងតែបាត់ខ្លួន នៅលើទឹកដីប្រទេសមហាអំណាច សហរដ្ឋអាមេរិកនោះមក លោក សុះ ម៉ាច ប្រធានសមាគមនសិល្បករខ្មែរ ក៏បានចេញឃ្លីបវីដេអូ ឆ្លើយតប នឹងបញ្ជាក់អំពីរឿងបាត់ខ្លួនតារាចម្រៀង យ៉ុង ចាន់សុធាវី ប្រាប់ដល់ប្អូនស្រី និងក្រុមគ្រួសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងលំម្អិតផងដែរ ចំពោះបញ្ហានេះ។
ដូច្នេះសូមទស្សនាឃ្លីបវីដេអូ នៃការឆ្លើយតបពីសំណាក់ប្រធានសមាគមនសិល្បករខ្មែរ លោក សុះ ម៉ាច ដូចខាងក្រោមនេះ ៖
- អាន ៖ យុង ច័ន្ទកន្និកា៖ បងស្រីខ្ញុំ យុង ចាន់សុធាវី រកឃើញវិញហើយ កំពុងស្នាក់នៅជាមួយម្ចាស់ Spornser
Posted by Sheet on Friday, 8 January 2016
Posted by Sheet on Friday, 8 January 2016
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី