ព័ត៌មានកំសាន្ត ៖ ស្នេហារបស់បុរសវ័យក្មេង លោក Justin Bieber និងនាង Sofia Ricci ត្រូវបានផ្ទុះពាក្យចចាមអារាមមួយរយៈមុនថា ពួកគេបានបែកចែកផ្លូវគ្នាក្រោយពីទាក់ទងគ្នាបានរយៈពេល ១ខែមកម្ល៉េស ប៉ុន្តែការពិតទៅកាលពីពេលថ្មីៗនេះគេបែរជាបានឃើញអ្នកទាំង ២ នៅតែទាក់ទងគ្នាដូចដើម ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ E! News បានឲ្យដឹងថា ពួកគេទាំង ២ នៅតែបន្តទាក់ទងគ្នាជាធម្មតា ទោះបីជាមានពាក្យចចាមអារាមថា អ្នកទាំង ២បានបែកគ្នាជាយូរណាស់មកហើយ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Sofia Ricci គឺជាកូនស្រីរបស់លោក Lionel Richie ដែលជាតន្រ្តីករ និងជាអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិមិនតិចដែរ អាចនិយាយបានថា នេះគឺជាចំនុចគួរឲ្យកត់សម្គាល់មួយថា Justin Bieber ទៅណាមិនរួចពីនាង Sofia Ricci ដោយសាររឿងនេះ ។
មានប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ទំនាក់ទំនងរបស់ពួកគេកាលពីមុន គឺគ្រាន់តែជាមិត្តធម្មតាៗ ប៉ុន្តែក្រោយពីបានមើលឃើញចំនុចល្អរៀងៗខ្លួន អ្នកទាំង ២ក៏ចាប់ផ្តើមស្វែងយល់ចិត្តគ្នារហូតក្លាយជាសង្សាររហូតមកទល់ពេលនេះ ។ ដោយសារតែ Justin Bieber មើលឃើញចំនុចល្អច្រើនរបស់នាង Sofia Ricci ដូច្នេះទើបសម្រេចចិត្តមិនវិលទៅរកនាង Selena Gomez វិញ ៕
-ចុចអាន ៖ ការពិតចឹងសោះ!! ទើប Justin Bieber សុខចិត្តចោល Selena Gomez ទៅយកនាង Sofia Richie វិញ
-ចុចអាន ៖ Selena Gomez បង្ហោះរូបសិចសុីជាច្រើនសន្លឹក ក្រោយទៅដល់ទឹកដី ប្រទេសថៃ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop