(ភ្នំពេញ)៖ អតីតពិធីការិនីនិងជាតារាសម្តែងស្រីអ្នកនាង ឈិន ច័ន្ទសុធារី មួយរយៈពេលចុងក្រោយបន្ទាប់ពីផ្តល់កំណើតកូនភ្លោះចំនួន២ នាក់រួមផ្ទៃតែមួយ ក្រោមដំណាក់ឈាមរួមគ្នារវាងនាងជាមួយស្វាមី ដែលជាតារាសម្តែងរូបសង្ហាលោក សុវណ្ណ មករា មកនោះឃើញថាជាប្រចាំតារាស្រីរូបនេះ តែងតែបង្ហាញពី វិបត្តិផ្លូវចិត្ត ជាបន្តបន្ទាប់រហូតមានពេលខ្លះ នាងប្រកាសចង់បញ្ចប់ជីវិតខ្លួនឯងទៀតផងស្របពេលជាមួយគ្នា មានការសង្ស័យថាចំណងស្នេហា របស់នាងក៏ត្រូវបានប្រេះស្រាំផងនោះ។
ទោះបីជាយ៉ាងណាក៏ក្តីបើតាមការសង្កេតពីសំណាក់ទស្សនិកជនអ្នកគាំទ្រទៅលើខ្សែជីវិតសាងសុភ័មង្គលស្នេហាជាប្តីប្រពន្ធរបស់តារាស្រីអ្នកនាង ឈិន ច័ន្ទសុធារី នឹងលោក សុវណ្ណ មករា ឃើញថាអំឡុងពេលកន្លះឆ្នាំចុងក្រោយនេះ ហាក់មានគម្លាយឆ្ងាយពីគ្នាខុសប្លែកគ្រាចាប់ផ្តើម ចំណងអាពាហ៍ពិពាហ៍ បានត្រឹមរយៈពេល២ឬ៣ខែដំបូងរហូតមានការលើកឡើងថាអ្នកទាំងពីរបានសម្រេចចិត្តបញ្ចប់ចំណងស្នេហ៍នេះហើយ។
ផ្ទុយពីការលើកឡើងខាងលើដែលកន្លងមកពុំត្រូវបានការបញ្ជាក់ឬទម្លាយឲ្យដឹងការពិតរបស់សាមីខ្លួនពួកគេទាំងពីរគឺអ្នកនាង ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា ដើម្បីស្រាយមន្ទិលនៃការប្រេះឆាស្នេហ៍នេះឡើយ។ប៉ុន្តែយ៉ាងណាមិញពេលនេះគ្រប់យ៉ាងត្រូវបានបញ្ចេញឲ្យដឹងខ្លះៗហើយខណៈដែលអ្នកនាង ឈិន ច័ន្ទសុធារី ដាច់ចិត្តទម្លាយឲ្យដឹងថា ស្នេហារបស់នាងសព្វថ្ងៃកំពុងមានភាគីទី៣ចូលជ្រាជ្រែកហើយម្នាក់នោះក៏ជាតារាសម្តែងស្រីវ័យក្មេងផងដែរ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Danich Chhin ដែលត្រូវបានគេស្គាល់ជារបស់អ្នកនាង ឈិន ច័ន្ទសុធារីកាលពីថ្មីៗនេះបានបង្ហោះរូបភាព តារាស្រីម្នាក់នោះភ្ជាប់ជាមួយការសរសេរថា បងប្អូនប្រិយមិត្តនិងអ្នកគាំទ្រនាងខ្ញុំ ទាំងអស់សូមជួយអោយយោបល់នាងខ្ញុំ បន្តិចតើរូបប្អូនស្រីម្នាក់នេះ គាត់មានមុខមាត់ស្អាតទេ? សុភាព ស្លូត ញេញ ឬ ឆ្នាស់? ឈ្លើយ? ប្រហើន? ថ្លើមធំ? ឬគួរអោយស្រលាញ់? នេះជាជំហ៊ានទីមួយ។
បន្ថែមលើនេះតារាស្រីអ្នកន ឈិន ច័ន្ទសុធារី ក៏បានបញ្ជាក់ឆ្លើយតបនឹងការសួរនាំរបស់ទស្សនិកជននៅលើបណ្តាញសង្គមយក្សមួយនេះថា ចាស ជាតួថ្មីហើយសម្តែងបានល្អ ពូកែសពគ្រប់ប្តីបងក៏ចាញ់ស្រីមួយនេះដែរ។មិនតែប៉ុណ្ណោះជាស្រីសម្រាប់តែ កំដអារម្មណ៍ប្រុសៗ អ្នកណាក៏ស្រួលជាមួយបានដែរ ប្រហែសមិនបានទេហើយគួឲ្យខ្លាច បងប្អូនបើមានបងប្រុសឬប្អូនប្រុស សូមប្រយ័ត្នស្រីរូបស្អាតតែមុខ ដើរហ៊ុចឲ្យតែប្រុសៗទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង