ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Cha- nnelnewsasia ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះ បន្តិចអោយដឹងថា ក្រុមអ្នកវិទ្យា សាស្រ្ត របស់ប្រទេសអូស្រ្តាលី ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំង ជាខ្លាំង បន្ទាប់ពីមាន សេចក្តីរាយការណ៍ ថាមានខ្ញែសមុទ្រ (Jellyfish) យក្សចម្លែកមួយក្បាល បានទើរជាប់ទៅនឹងឆ្នេរ សមុទ្រមួយកន្លែងរបស់ប្រទេសនេះ ។
គួររំឭកផងថា មកទល់នឹងខណៈនេះ ក្រុមអ្នកវិទ្យាសាស្រ្ត ក៏កំពុងតែ ធ្វើការសិក្សាស្រាវជ្រាវ ដើម្បី កំណត់អត្តសញ្ញាណ និងចាត់ថ្នាក់ ខ្ញែសមុទ្រយក្សមួយក្បាលនោះ ។ លើសពីនេះ ប្រភពដដែល បន្តអោយដឹងថា ខ្ញែសមុទ្រយក្សមួយក្បាលនេះ ត្រូវបានរកឃើញដោយក្រុមគ្រួសារមួយ នៅឯ ភាគខាងត្បូងរដ្ឋ Tasmania ដោយនៅក្នុងនោះ ពួកគេក៏បានធ្វើការទាក់ទង ដល់ ជីវវិទូសមុទ្រក្នុង ស្រុកអោយដឹងដូចគ្នាដែរ។
Lisa Gershwin ជាអ្នកវិទ្យាសាស្រ្ត មានការសហការជាមួយនឹងរដ្ឋាភិបាល មកពី Common wea- lth Scientific and Industrial Research Organisation (CSIRO) បានអះអាងអោយដឹងថា ខ្ញែ សមុទ្រប្រភេទនេះ ត្រូវបានគេធ្លាប់ប្រទះឃើញ កាលពីអតីតកាល តែពុំដែលធ្លាប់បានឃើញធំ យ៉ាងដូច្នេះនោះទេ ហើយក៏ពុំធ្លាប់ដែលបានឃើញ មានវត្តមាននៅលើឆ្នេរខ្សាច់នោះទ។
គួរបញ្ជាក់ថា ខ្ញែសមុទ្រយក្សមួយក្បាលនេះ មានទំហំដល់ទៅ ១,៥ ម៉ែត្រ ឯណោះ ។ យ៉ាងណា មិញ បើតាមការអោយដឹង អ្នកវិទ្យាសាស្រ្ត មកពី CSIRO មកទល់នឹងខណៈនេះ ពួកគេ មានរូប ភាពគំរូគ្រប់គ្រាន់ហើយ ក្នុងការចាប់ផ្តើម ធ្វើការវិភាគ អោយបានត្រឹមត្រូវ ដោយចាត់ថ្នាក់ និង ដាក់ឈ្មោះអោយវា ។ ក្រៅអំពី បានដឹងថា វាពិតជាមានវត្តមានធំសម្បើមហើយនោះ អ្នកវិទ្យាសា ស្រ្តពិតជាមិនបានដឹងថា វាអាចរស់នៅបានយ៉ាងដូចម្តេចនោះទេ ថាតើ រស់នៅ ក្នុងទឹករាក់ ឬជ្រៅ ចិញ្ចឹមជិវិតស៊ីអ្វីអោយពិតប្រាកដជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព៖ channelnewsasia