CamNews

ប្លែកៗ 

មន្ទីរពេទ្យ រងការពិន័យចាស់ដៃ ជិត ៤ម៉ឺនដុល្លារ ព្រោះតែច្រឡំសពខ្មោច ដល់ទៅ ២

មិនគួរឲ្យជឿ ៖ មន្ទីរពេទ្យមួយកន្លែ​ង ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរដ្ឋប្រទេសឥណ្ឌា រដ្ឋ Kerala នោះ រងនូវការផាកពិន័យជាសាច់ប្រាក់ដល់ទៅ ៣៦,៨៩០ដុល្លារ បន្ទាប់ពាក់ព័ន្ធនឹងករណី ភ័នច្រឡំក្នុងការប្រគល់ជូនសាកសព ២ សាកសពទៅកាន់ក្រុមគ្រួសារនៃសពដើម្បីយកទៅបូជា ។

របាយការណ៍ បញ្ជាក់ឲ្យដឹងថា នៅពេលដែលកូនស្រីមកទទួលយកសពឪពុកដែលមានឈ្មោះថា  Purushothaman ខាងមន្ទីរពេទ្យបែរជាច្រឡំអោយសាកសពបុរសម្នាក់ផ្សេងទៀត ពីក្រុមគ្រួសារ មួយដែលមានបុរសម្នាក់ស្លាប់ដូចគ្នា ឈ្មោះថា Kanthy ។​ ប៉ុន្តែ ខាងមន្ទីរពេទ្យដែលមាន ឈ្មោះថា Ernakulam Medical Centre នៅតែទទូចថាខ្លួនបានប្រគល់សពខ្មោចត្រឹមត្រូវទៅកាន់ក្រុមគ្រួសារ ។ 


                                                          *រូបភាព ឯកសារ

តែក្រោយមក ការពិតត្រូវបានលាតត្រដាងនោះគឺ សាកសពឪពុករបស់ខ្លួនដែលមានឈ្មោះថា Purushothaman ត្រូវបានប្រគល់ទៅឲ្យគ្រួសារ លោក Kanthy ពិតប្រាកដមែន ខណៈសពត្រូវបាន គ្រួសារមួយនេះយកទៅបូជាបាត់ទៅហើយ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា សពបុរសទាំង ២នាក់ បានស្លាប់ក្នុងថ្ងៃតែមួយ។ មេធាវីពីក្រុមគ្រួសារនៃសព បញ្ជាក់ឲ្យដឹងថា កូនស្រីសព បានប៉ះពាល់ផ្លូវ ចិត្តជាខ្លាំង នៅពេលដែលមិនបានបូជាសពបុរសជាឪពុក តែបែរជាគ្រួសារមួយផ្សេងទៀត យកទៅ បូជាទៅវិញ ។ 

ប្រភពបន្តឲ្យដឹងថា ក្រោយបែកធ្លាយការពិត សពលោក Kanthy ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ ខណៈម្តងនេះមិនច្រឡំទៀតនោះទេ ហើយក្រុមគ្រួសារសព Kanthy ក៏ធ្វើកម្មវិធីបុណ្យបូជា ជាលើក ទីពីរផ្ទាល់តែម្តង ។ ករណីនេះផ្ទាល់ ភាគីខាងមន្ទីរពេទ្យរងនូវការផាកពិន័យជាសាច់ប្រាក់ដល់ទៅ ២,៥លានរ៉ូពី (៣៦,៨៩០ដុល្លារ) ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: india libya UAE Heatwave