ភ្នំពេញ ៖ តារាសម្ដែងស្រីក្មេងខ្ចីកញ្ញា ស៊ុំ សុម៉ាលី បាននិយាយដោយទទួលស្គាល់ថា ក្រោយ
ពីបានប្រកាស សម្រេចចិត្តបើកបេះដូងជាថ្មីមកនោះ គឺតែងតែមានកន្លង់ជាច្រើន ចោមរោមតាម
សុំចូលខ្លួនមក ស្អំបេះដូងជាថ្មី ។
តារាសម្តែងសាច់សរលោងនាង ស៊ុំ សុម៉ាលី បាននិយាយប្រាប់គេហទំព័រ Looking TODAY តាម
ទូរស័ព្ទនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣នេះថា បច្ចុប្បន្ននេះមានបុរសជាច្រើន បានព្យាយាមទាក់
ទងដើម្បី សុំសេចក្តីស្រលាញ់ពីនាង ។ ក៏ប៉ុន្តែនាងមិនទាន់ យល់ព្រមទទួលយកនរណាម្នាក់ នៅ
ឡើយទេមកដល់ពេលនេះ។
សុម៉ាលី បាននិយាយឱ្យដឹងទៀតថា បុរសៗដែលតាមសុំស្នេហ៍ទាំងនោះ មានទាំងនៅក្នុងស្រុកនិង
ក្រៅស្រុក តែនាងមិនទាន់ត្រូវចិត្ត ជាមួយបុរសណាម្នាក់នៅឡើយទេ ព្រោះអ្នកទាំងនោះភាគច្រើន
ចរិករបស់គេដូចជាមិនសូវ ស៊ីសង្វាក់គ្នាជាមួយនាងសោះ។
កញ្ញា ស៊ុំ សុម៉ាលី បាននិយាយទៀតថា បុរសដែលអាចស្រលាញ់ខ្ញុំបាន ទាល់តែគេអាចពូកែទ្រាំ
និងអត់ធ្មតណាស់ ទើបអាចរស់នៅជាមួយបាន ព្រោះខ្ញុំមានចរិកឆេវឆាវណាស់ ហើយពេលខ្លះពូកែ
រករឿងទៀតផង។
ស្រីស្រស់រូបនេះ បាននិយាយលាយលំជាមួយនិង សំណើចទៀតថា មកដល់ពេលនេះក៏មានបុរស
ច្រើនហើយដែរ ដែលបានដកថយទៅវិញ ព្រោះតែចរិករបស់គេ និងនាងមិនត្រូវគ្នា។ ហើយមានអ្នក
ខ្លះទៀត ដាក់ពាក្យមកមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែរត់ទៅវិញបាត់។
តារាសម្ដែងសាច់សខ្ចីវ័យ២២ ឆ្នាំកញ្ញា ស៊ុំ សុម៉ាលី បានបញ្ជាក់ថា ចំពោះបុរសដែលនាងជ្រើសរើស
យកធ្វើជាគូអនាគតគឺមិនសំខាន់ លើមានឬក្រនោះទេ ប៉ុន្តែសំខាន់លើអតចរិករបស់គេ ថាតើអាច
រស់នៅជាមួយគ្នា ទៅថ្ងៃមុខបានឬអត់? ។ ម្យ៉ាងទៀតទាល់តែបុរសម្នាក់នោះ ពូកែអត់ធ្មត់ និងទ្រាំ
ហើយអាចរកស៊ីចិញ្ចឹមគ្នា ទៅវិញមកបានទៅថ្ងៃអនាគត។
យ៉ាងណាក៏ដោយ ស៊ុំ សុម៉ាលី បាននិយាយបន្ថែមថា នាងក៏មិនត្រូវការការ ជូយការឧបត្ថម្ភពីនរណា
ម្នាក់ដែរ។ តារាសម្តែងស្រីវ័យក្មេងរូបនេះ ត្រូវបានគេដឹងថា នាងធ្លាប់បែកបាក់ ស្នេហាជាមួយនិង
បុរសម្នាក់ ម្តងរួចមកហើយ។ ក្រោយពីបានបែកបាក់ស្នេហ៍នោះ នាងធ្លាប់បានប្រកាសបិទ បេះដូង
មួយរយៈខ្លី។ ប៉ុន្តែក្រោយមកទៀតនាង បានសម្រេចចិត្តបើកបេះដូង ទទួលយកស្នេហាជាថ្មី ក្រោយ
ពេលក្រុមគ្រួសារ របស់នាងចង់ឲ្យនាងមានស្វាមី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល