ព័ត៌មានកំសាន្ត ៖ តារាចម្រៀងតៃវ៉ាន់ Jay Chou ត្រូវបានប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ដាក់នាមឲ្យថា ស្ដេចប្រច័ណ្ឌ បន្ទាប់ពី Jay Chou ដាក់ច្បាប់ ៣ តឹងរឹង ដល់ប្រពន្ធរបស់គាត់ ដែលជាតារាម៉ូដែល Hannah Quinlivan ក្រោយពី រៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នា ។
ច្បាប់ទាំងបីនាក់នេះគឺ ទាក់ទងទៅនឹងការសម្តែង ឈុតឆាក ថើប អោបនៅលើគ្រែ និងកាន់ដៃ។ មានន័យថា Hannah នឹងមិនត្រូវបានអនុញ្ញាតឱ្យមានការសម្តែងឈុតឆាកស្នេហាផ្អែមល្ហែម ជាមួយនឹងតារាសម្តែងប្រុសឡើយ។
ជាការពិតណាស់ លោក Jay បានដាក់កំហិត ការពារខ្លួនឯងបាន យ៉ាងល្អ តាមរយៈការមិនសម្តែង ឈុតឆាកថើប គេងនៅលើគ្រែ ឬក៏អាក្រាតកាយនោះទេ ក្នុងគោលបំណង ដើម្បីការពារ កេត្តិ៍នាមតារាចម្រៀងរបស់គាត់។
គាត់បាននិយាយថា ខ្ញុំមិនបានថតឈុតឆាក ដែលរំជើបរំជួលណាមួយក្នុងអតីតកាល អស់រយៈពេល 10 ឆ្នាំមកហើយ ហើយ ខ្ញុំត្រូវពិចារណា script ជាមុនសិន ។
Hannah បានបញ្ចេញមតិឲ្យដឹង ថានាងមិនមានការជំទាស់ ទៅនឹងការដាក់ច្បាប់ទាំងបីនោះទេ ហើយប្ដីរបស់នាង ក៍បានទទួលយក ការសម្រេចចិត្តចុងក្រោយបន្ទាប់ពី ការពិភាក្សាមួយចំនួន។
មិត្តល្អរបស់ Jay គឺ Awayne Liu (from Lollipop group) បាននិយាយថា គាត់មាន ជំងឺព្រឺរងា បន្ទាប់ពីការថតឈុតឆាក ថើបគ្នា ជាមួយ Hannah នៅ Mainland China series។ ជាការពិតណាស់ Hannah នាងមានសវតា ជាតារាម៉ូដែល ខណៈនាងតែងតែមាន រៀងសមសួន និងស៊ិចស៊ីជាខ្លាំង។
យោងតាមសេចក្តីរាយការណ៍ ពី សារព័ត៌មាន E-News Portal ជាធម្មតា នាងបានបង្ហាញខ្លួនយ៉ាងសិចស៊ី នៅពេលចូលរួមព្រឹត្តិការណ៍ ណាមួយ ប៉ុន្តែ ភាពស៊ិចស៊ី របស់នាង បានកាត់បន្ថយ ចាប់តាំងពីរៀបការរួច ។
កាលពីដើមឡើយ Hannah បាន ចែករំលែករូបថតរបស់នាង ដោយមិនបាន make-up នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយចៃដន្យ មានជាការគូសបញ្ជាក់ លំហូរការងាររបស់នាង ។
នាងបាន បញ្ចេញឲ្យដឹងថានាងនឹងមានការ ប្រុងប្រយ័ត្ន នៅពេលក្រោយ។ Netizens គិតថាអ្វីដែលនាងបានបង្ហាញនេះ បានធ្វើឲ្យប្តីរបស់នាងមិនពេញចិត្ដ នឹងទង្វើរបស់នាងនោះទេ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone