ភ្នំពេញ៖ យោងតាមរបាយការណ៍មួយ របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា
បានទទួលភ្ញៀវទេសចរណ៍បរទេសចំនួន ១,៧៦ លាននាក់ ក្នុងរយៈពេល ៦ខែដំបូង ក្នុង
ឆ្នាំ ២០១២ នេះ កើនឡើងចំនួន ២៧% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ
២០១១។
ភ្ញៀវទេសចរណ៍បរទេសប្រមាណជា ១,០៦ លាននាក់ស្មើនឹង ៦០% នៃភ្ញៀវទេសចរណ៍
បានទៅទស្សនា ប្រាសាទអង្គរវត្ត និងតំបន់ប្រវត្តិសាស្រ្តបុរាណ ជាច្រើនទៀតនៅក្នុង
ខេត្តសៀមរាប ដែលមានចំងាយ ៣១៥ គីឡូម៉ែត្រ នៅទិសពាយព្យ រាជធានីភ្នំពេញ
នៃព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីខែមករា ដល់ ខែមិថុនា ក្នុងឆ្នាំនេះ ភ្ញៀវទេសចរណ៍ ដែលមកកំសាន្តនៅប្រទេស
កម្ពុជាច្រើនជាងគេ មានប្រទេសវៀតណាម (៣៧៨,១៣០ នាក់) កើនឡើង ៣០% កូរ៉េ
ខាងត្បូង (២២៧,២០០ នាក់) កើនឡើង ៣២% ចិន (១៥១,៨៩០ នាក់) កើនឡើង ៣៣%
និង ថៃ (៩១,៨៦០ នាក់) កើនឡើង ៩១%៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily