CamNews

តារា 

ទោះបីស្វាមីជាប់ព័ន្ធធនាគារពិតមែន ប៉ុន្តែនាង Pat និងកូនប្រុស ត្រូវបានបុរសម្នាក់ទៀត មើលថែបានល្អណាស់!!

ថៃ ៖ ថ្មីៗនេះតារាសម្តែងថៃ នាង Pat napapa និងកូនប្រុស ព្រមទាំងបុរសម្នាក់ បាននាំគ្នាចូលរួមនៅក្នុងកម្មវិធីកំសាន្តមួយ ។ 

ទទ្ទឹមនឹងនេះផងដែរ បុរសប្លែកមុខម្នាក់ដែលមិនធ្លាប់ឃើញពីមុនមក ក៏បានលេចមុខជាមួយ និងភរិយារបស់លោក Akarakit worarojcharoendet ដោយធ្វើឲ្យមហាជនចោតជាចម្ងល់យ៉ាងខ្លាំងថា តើបុរសម្នាក់នោះគឺជាអ្នកណា ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា បុរសម្នាក់ទៀតដែលតាមមើលថែនាង Pat napapa និងកូនប្រុស គឺជាមិត្តជិតដិតរបស់ លោក Akarakit worarojcharoendet ដែលជាស្វាមីរបស់តារាថៃរូបនេះ ។ ទោះបីជាស្វាមីជាប់ព័ន្ធធនាគារពិតមែន ប៉ុន្តែមិត្តភក្តិប្តីរបស់នាងនៅតែតាមមើលថែនាង Pat និងប្រុសបានយ៉ាងល្អ ។ 

តារាស្រីវ័យ ៣១ ឆ្នាំរូបនេះបន្តប្រាប់សារព័ត៌មាននៅក្នុងស្រុកថៃទៀតថា មិត្តភក្តិស្វាមីរបស់នាង តែងតែជួយយកឧស្សាហ៍នាងនិងកូនប្រុស បន្ទាប់ពីរូបគាត់ទំនេរពីការងារ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Pat napapa Akarakit worarojcharoendet