CamNews

ភាពយន្ត 

ណែនាំខ្សែភាពយន្តថ្មី៖ Rise Of The Guardians

ខ្សែភាពយន្តដែលយើងនឹងណែនាំជូនលោកអ្នកថ្ងៃនេះគឺ Rise Of The Guardians ដែលជាខ្សែ
ភាពយន្តសម្រាប់រដូវកាលបុណ្យណូអែល និងវិស្សមកាលឆ្នាំថ្មី។

ខ្សែភាពយន្ត Rise Of The Guardians គឺជាខ្សែភាពយន្តគំនូរជីវចល 3D ដែលផលិតដោយក្រុម
ការងារ DreamWork Animation ក្រោមការដឹកនាំរបស់អ្នកដឹកនាំរឿងលោក Peter Ramsey និង
សម្ដែងតាមសាច់រឿងក្នុងសៀវភៅរឿងប្រលោមលោករឿង Rise Of The Guardians របស់អ្នក
និពន្ធ William Joyce។ ក្នុងនោះក៏មានការចូលរួមបញ្ចូលសម្លេងពីសំនាក់តារាបញ្ចូលសម្លេងល្បីៗ
ដូចជា Chris Pine, Alec Baldwin, Jude Law និង Isla Fisher ក៏ដូចជា Hugh Jackman ផងដែរ។

ខ្សែភាពយន្តនេះនិយាយអំពីរដូវកាលបុណ្យចុងឆ្នាំ ដែលគេរាប់ពី Easter មកដល់បុណ្យណូអែល
ដែលត្រូវបានបំផ្លាញដោយបីសាចក្រោមគ្រែកូនក្មេង Boogeyman ឬឈ្មោះពិតហៅថា Pitch។
ហើយការបំផ្លាញបុណ្យនេះនឹងធ្វើអោយក្ដីសុខរបស់ក្មេងៗតូចៗត្រូវបានបាត់បង់ ហើយមានតែ
សុបិន្តអាក្រក់។ ហេតុនេះហើយអ្នកការពារ Guardian ទាំង ៤ គឺ Santa, Tooth Fairy, Easter Bunny
និង Sandman ត្រូវចួលរួមជាមួយអ្នកការពារថ្មីគឺទេវតាព្រិលទឹកកក Jack Frost។

ក្នុងខ្សែភាពយន្តនេះប្រសិនបើដាក់ចំណាត់ថ្នាក់ភាពគួរអោយស្រលាញ់របស់តួអង្គនោះ លេខ ១
គឹប្រហែលជាបានទៅលើ Sandman ដែលជាទេវតានៃសុបិន្តហើយមើលទៅព្រោះវាពិតដែល
តួអង្គមួយនេះគឺជាតួអង្គដែលគួរអោយស្រលាញ់ជាងគេ ទោះបីជាគេត្រូវបានតាក់តែងឡើងដោយ
មិនអោយចេះនិយាយក្ដី។

ក្នុងសាច់រឿងនេះមិនត្រឹមតែមានដំណើរនៃការការពារបុណ្យណូអែល និងក្មេងៗកុំអោយជនអាក្រក់
Pitch ធ្វើបាបនោះទេ Jack Frost ក៏ត្រូវស្វែងរកថាតើគេជានរណាគេអោយពិតប្រាកដផងដែរ។
ហើយខ្សែភាពយន្តនេះមានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅនៅរោងភាពយន្ត លេជេន ផ្សារំទនើប City
Mall ជាន់ទី ៣។ កុំភ្លេចនាំកូនៗ និងមនុស្សជាទីស្រលាញ់ទៅមើលទាំងអស់គ្នា៕

ដោយ៖ ម៉ូកា 


Tags: movie 2012