ព័ត៌មានកីឡា៖ រឿងដែលជឿជាក់ ខ្លាំងគឺលោក Pep Guardiola បានបដិសេធនឹងកិច្ចកុងត្រាថ្មីរបស់ក្លឹប Bayern Munich ហើយគ្រោងនឹងផ្ទេរការគ្រប់គ្រង មកកាន់ទឹកដីអង់គ្លេសវិញម្ដង ខណៈដែលគោលដៅសំខាន់ បំផុតតម្រង់មករកក្លឹប Man City ។ ស្របពេលនឹងគម្រោងនៃការធ្វើដំណើរ ចូលមកទឹកដីអង់គ្លេសនេះផងដែរ ក៏នៅមានរឿងមួយ ស្ថិតក្នុងការសង្ស័យថា នឹងមានសមាសភាពកីឡាករ ៥រូបក៏អាចចូលរួមមកជាមួយគ្នាដែលពួកគេគឺ ៖
១. កីឡាករ Thiago Alcantara ខ្សែបម្រើជម្រើសជាតិ អេស្ប៉ាញ និងលេងឲ្យក្លឹប Bayern Munich។
២. កីឡាករ Kingsley Coman ខ្សែប្រយុទ្ធជម្រើសជាតិ បារាំង និងជាកីឡាករ ដែលក្លឹប Bayern Munich ខ្ចីជើងមកពីក្លឹប Juventus ។
៣. កីឡាករ Robert Lewandowski ខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ក្លឹប Bayern Munich ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយផ្ទាល់។
៤. កីឡាករ Aymeric Laporte ខ្សែការពារជម្រើសជាតិបារាំង លេងឲ្យក្លឹប Athletic Bilbao គឺជាមុខសញ្ញាយ៉ាងសំខាន់ ដែលលោក Pep Guardiola ចាប់អារម្មណ៍ ហើយទំនាក់ទំនងទីផ្សារ យូរមកហើយ។
៥. កីឡាករ Neymar ខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល និងលេងឲ្យក្លឹប Barcelona កំពុងតែឡើងប្រជាប្រិយភាពខ្លាំង ក៏ស្ថិតក្នុងមន្ទិលសង្ស័យ ថានឹងអាច Man City ក្ដាប់ឱកាស យកមកដឹកនាំផង ដែរ ប្រសិនជាលោក Pep Guardiola ពិតជាបានទៅគ្រប់គ្រងទីនោះ ។ បណ្ដាក្លឹប លើពិភពលោក គ្មានក្លឹប ណាមួយបឹទទ្វារ មិនស្វាគមន៍ខ្សែប្រយុទ្ធវ័យក្មេងនេះឡើយ ប្រសិនជាលទ្ធភាពគ្រប់គ្រាន់មែននោះ ប៉ុន្ដែគួរឲ្យស្ដាយក្នុងបណ្ដាក្លឹបទាំងអស់ជាពិសេស ក្នុងទឹកដីអង់គ្លេស គេមើលឃើញថាមានក្លឹប ពីរដែលចាប់អារម្មណ៍ខ្លាំង ហើយក៏មានលទ្ធភាព អាចផ្ទេរបានផងដែរ គឺ បងប្អូន ត្រកួល Manchester ទាំងពីរនេះឯង ហើយតំណឹងកន្លងមករបស់ លោក Pep Guardiola គឺគាត់មានចំណាប់អារម្មណ៍នឹង សមត្ថភាពខ្សែប្រយុទ្ធវ័យក្មេងនេះ ។