រ៉ូលីន តារាកំប្លែង និងតារាចំរៀង សំលេងស្រួយ បាននឹងកំពុងតែ វាយលុកពិភពសិល្បៈជាខ្លាំង ហើយត្រូវបាន មហាជនស្គាល់គាត់ ជាច្រើន ។ ក្រៅពីការសំដែង ក្នុងទូរទស្សន៍នោះ រ៉ូលីនក៏មាន សមត្ថភាព ផលិតរឿងកំប្លែង ខ្លីៗដោយខ្លួនឯង ផងដែរដែល យើងបានឃើញកាលពីមុននោះគឺ Miss Photo City ដែលធ្វើអោយគាត់ ល្បីមកដល់សព្វថ្ងៃ ។ ឥលូវនេះ រ៉ូលីន បាននាំមកជូននូវ ឈុតកំប្លែង ខ្លីទៀតហើយ ដែលលើកនេះ រ៉ូលីន បើកគ្លីនិក ថែរក្សាសម្រស់ធម្មជាតិ ហើយផ្តល់ ដំបូន្មាន និងវិធីសាស្ត្រក្នុងការ ថែរក្សាសម្រស់ជាច្រើន ដែលធ្វើអោយទស្សនិកជន ស្តាប់ហើយ សើចចុកពោះតែម្តង ៕
ដោយ ៖ លីលី
ប្រភព ៖ facebook