CamNews

មិនគួរឲ្យជឿ 

សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់

ស្ទើរតែមិនគួរអោយជឿ ៖​ កូនដំរីតូចមួយក្បាល យំដល់ទៅ ៥ ម៉ោង ក្រោយពីមេរបស់វា ចង់
ជាន់សម្លាប់​ ខណៈទើបតែនឹងកើតវាមក  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេ
ហទំព័រសារព័ត៌មានបរទេស emirates247 ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីបានផ្តល់កំណើតដល់កូនរបស់ខ្លួន មេរបស់វា
មានពេលមួយនោះ បានជាន់វាចង់សម្លាប់ទៅវិញ  ខណៈពេលដែលក្រោយមកទៀត ក្រុម
មនុស្សដែលជាអ្នកមើលថៃ   បាននាំខ្លួនវាចេញពីការវាយប្រហារលើកនោះ ដោយយកទៅ
ធ្វើការព្យាបាលរបួស។  គួររំឭកផងដែរថា កូនដំរីតូច ដ៏គួរអោយអាណិតរូបនេះ មានឈ្មោះ
ថា Zhuangzhuang ខណៈករណីខាងលើនេះ  បានកើតឡើងសួនសត្វមួយកន្លែង ក្នុង  ប្រ
ទេសចិន។

ដំបូងឡើយគេបានគិតថា ករណីជាន់ខាងលើនេះ គឺជាឧបទ្ទេវហេតុតែប៉ុណ្ណោះ តែដឹងអីថា
ក្រោយពីសម្រាកព្យាបាលបានរយៈពេលពីរម៉ោងក្រោយ ដោយនៅក្នុងនោះ បាននាំកូនដំរី
តួចមួយក្បាលនេះ     ទៅជួបនឹងមេវាម្តងទៀត  មេរបស់វា  នៅតែបន្តជាន់កូនដំរីរបស់ខ្លួន
ដដែល ។ គួរបញ្ជាក់ផងដែរថា  មកទល់នឹងខណៈនេះ   កូនដំរីមួយក្បាលនេះ ត្រូវបានបុគ្ក
លិកជំនាញមកពីShendiaoshan Wild Animal Natural Reserve Area នាខេត្ត Shandong
ប្រទេសចិន ក៏កំពុងតែមើលការថែទាំយ៉ាងដិតដល់ ដោយវាបានសម្របខ្លួនរស់នៅជាមួយ
នឹងបរិយាកាសនៅក្នុងសួនសត្វនោះហើយ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានអន្តរជាតិ ស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម៖

- កំពូលឆ្កែ បំបែកកំណត់ត្រាចម្លែក ពិភពលោក ដើរសសៀរ លើខ្សែពួរ បានល្អបំផុត (មាន
វីដេអូ)

- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយ រន្ធត់ បុកបុរសម្នាក់ ស្ទើរតែដាច់មួយ កំណាត់ខ្លួន
- ចាប់ខ្លួនបុរសម្នាក់ ខណៈថតជាប់ សកម្មភាព ទៅសិចជាមួយនឹងរថយន្តទំនើប Land
Rover

ដោយ ៖ ពិសី
ប្រភព ៖ emirates247


Tags: elephant Baby Zhuangzhuang Chinese