CamNews

មិនគួរឲ្យជឿ 

កំពូលឆ្កែ បំបែកកំណត់ត្រាចម្លែក ពិភពលោក ដើរសសៀរ លើខ្សែពួរ បានល្អបំផុត (មានវីដេអូ)

ចម្លែកៗ ៖ ជាមួយនឹងទេពកោលសល្យ រក្សាលំនឹង និងដើរសសៀរ នៅលើខ្សែពួរ បានលឿន
បំផុត ក្នុងរយៈពេលត្រឹមតែ​ ១៨,២២ វិនាទី ក្នុងរយៈចម្ងាយ ៣,៥ ម៉ែត្រ Sure-pawed Ozzy គឺ
ជាបេក្ខភាព ឆ្កែ   ដែលបានបំបែកកំណត់ត្រាចម្លែក  ពិភពលោកនៅមជ្ឈមណ្ហលការពារសត្វ
(Animal Rescue Center  ) នៅឯក្រុង   Norfolk  ប្រទេសអង់គ្លេស  នេះបើយោងតាមអត្ថបទ
ផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានពិភពលោក ដឹមីរ័រ ។

 

លើសពីនេះទៅទៀត        ប្រភពសារព័ត៌មានដដែលបន្ថែមថា  បេក្ខភាពឆ្កែដែលបានបំបែក
កំណត់ត្រាមួយនេះ រស់នៅក្នុងក្រុង Norwich   ប្រទេសអង់គ្លេសជាមួយនឹងម្ចាស់របស់វាវ័យ
៥១ ឈ្មោះ Nick Johnson ជាជាងឈើ។ ជាញឹកញ៉ាប់ លោក Nick តែងតែបង្វឹកវាអោយចេះ
រក្សាលំនឹងរបស់ខ្លួន ក៏ដូចការដើរលើខ្សែពួរបានយ៉ាងល្អ  បើទោះជាគាត់គ្មានបទពិសោធន៍
ផ្លូវការក្នុងការហ្វឹកហ្វាត់សត្វសុនខក៏ដោយ។

ជាការពិត Ozzy  ក៏រីករាយនូវក្នុងការហ្វឹកហ្វាត់មួយនេះផងដែរ  នៅពេលដែលវារាងមានអា
រម្មណ៍ថាសប្បាយចិត្ត ខណៈពេលដែលវាមានឈាមជ័រពីមេរបស់វា  ជាឆ្កែឃ្វាលជាចៀម ។
ខាងក្រោមនេះ គឺជាវីដេអូ ដើម្បីបំបាត់នូវមន្ទិលសង្ស័យ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានចម្លែកៗ និងស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយ រន្ធត់ បុកបុរសម្នាក់ ស្ទើរតែដាច់មួយ កំណាត់ខ្លួន
- ចាប់ខ្លួនបុរសម្នាក់ ខណៈថតជាប់ សកម្មភាព ទៅសិចជាមួយនឹងរថយន្តទំនើប Land Rover
- វីដេអូកំប្លែង ការប្រកួតតៃក្វាន់ដូ ដ៏ញាក់សាច់ បើមិនស្លាប់ ក៏ពិការដែរ
- អាជ្ញាធរ រកឃើញមនុស្ស​ព្រៃ រស់នៅក្នុងព្រៃ ដល់ទៅ ១៦ ឆ្នាំ

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដឹមីរ័រ


Tags: Wiredest Guinness world record dog Tightrope