CamNews

មិនគួរឲ្យជឿ 

វីដេអូ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយ រន្ធត់ បុកបុរសម្នាក់ ស្ទើរតែដាច់មួយ កំណាត់ខ្លួន

គ្រោះថ្នាក់ ៖​ វីដេអូ ដែលនិយាយពីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយ បានក្លាយជាបេ
ក្ខភាពវីដេអូ   ដែលមានអ្នកចូលទស្សនាច្រើនបំផុត  នៅក្នុងគេហទំព័រសារព័ត៌មានបរទេស
ដេលីម៉ែល។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ   គឺនិយាយសកម្មភាពនៃការគ្រោះថ្នាក់ដ៏គួរអោយរន្ធត់
មួយដែលបានកើតឡើងនៅក្នុងប្រទេសចិន ពោលគឺនៅក្រុង Yangzhou នាខេត្ត Jiangsu
ដោយនៅក្នុងនោះ មានរថយន្តទំនើប ម៉ាក Mercedes មួយគ្រឿង  បើកបរដោយបុរសស្រ
វឹងម្នាក់ បើកស្ទុះមកបុកហាងអាហារសម្រន់  McDonald  មួយកន្លែងទាំងកម្រោល ខណៈ
បាត់បង់ម្ចាស់ការណ៍     បណ្តាលអោយបុរសជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់  ទទួលរង
របួសធ្ងន់ស្ទើរតែដាច់មួយកំណាច់ខ្លួនខាងលើ ដោយបុកគាត់ផ្ទុបទៅនឹងតុរង់ចាំគិតលុយ
ក័ដូចជា តុរង់ចាំទទួលឥវ៉ាន់មួយនោះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាជនរងគ្រោះ និង
ជាគ្រូបង្រៀនភាសាអង់គ្លេសរូបនោះ មានឈ្មោះថា Simon Halford-Thompson វ័យ ២៤
ឆ្នាំ ជាពលរដ្ឋមកពីក្រុង Lincolnshire ប្រទេសអង់គ្លេស បានសម្រាកព្យាបាលជើងដែល
រងរបួសធ្ងន់ទាំងពីររបស់គាត់ អស់រយៈពេល ៧ ខែ ខណៈពេលដែល
គ្រោះថ្នាក់មួយនេះ
បានកើតឡើងកាលពីអំឡុងខែមករា ដើមឆ្នាំកន្លងទៅ  ។ ដោយឡែក​​ បុរសដែលជាអ្នក
បង្កហេតុ ត្រូវបានចាប់ឃាត់ខ្លួន    និងផ្តន្ទាទោសអោយជាប់ពន្ធនាគារ ទៅតាមផ្លូវច្បាប់
របស់ប្រទេសនេះហើយ   ខណៈរងជាប់ចោទពីបទ បើកបរ ក្នុងស្ថានភាពស្រវឹង ។ ខាង
ក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ចងចាំ ៖ គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ , បើក
បរ សូមកុំពិសាគ្រឿងស្រវឹង បើស្រវឹងសូមកុំបើកបរ ៕

* ព័ត៌មានដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម ៖

- ចាប់ខ្លួនបុរសម្នាក់ ខណៈថតជាប់ សកម្មភាព ទៅសិចជាមួយនឹងរថយន្តទំនើប
Land Rover

- វីដេអូកំប្លែង ការប្រកួតតៃក្វាន់ដូ ដ៏ញាក់សាច់ បើមិនស្លាប់ ក៏ពិការដែរ
- អាជ្ញាធរ រកឃើញមនុស្ស​ព្រៃ រស់នៅក្នុងព្រៃ ដល់ទៅ ១៦ ឆ្នាំ

ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល

 

 


Tags: CCTV McDonald Simon Halford-Thompson China