CamNews

តារា 

Sir Alexferguson សរសើរ Ronaldo ប្រៀបទៅនឹងស្រា ដែលឆ្ងាញ់បំផុត

គ្រូបង្វឹករបស់ Manchester United លោក Sir Alexferguson ត្រូវបានគេស្គាល់ថាជាអ្នក
និយមចូលចិត្ត​ នឹង ជំនាញក្នុងការភ្លក់ស្រាម្នាក់ដែរនោះ បានប្រៀបធៀបកីឡាករមួយ
ចំនួនទៅនឹងរស់ជាតិស្រាល្បីៗ ដែលលោកធ្លាប់បានសាក។

ទាក់ទងទៅនឹង Sir Alex ប្រៀបធៀប Ronaldo ទៅនឹងស្រាដែលឆ្ងាញ់បំផុតនោះលោកបាន
និយាយថា លោកពិតជានឹកដល់ Ronaldo ខ្លាំងណាស់ក្រុម Manutd ក៏ចង់អោយ Ronaldo
ត្រឡប់មកលេងនៅ Old Trafford វិញដែរតែយើងនៅមិនទាន់ដឹងច្បាស់នៅឡើយ ។



ចំណែកខាងក្រោមនេះជាចំណាត់ថ្នាក់របស់កីឡាករដែលលោក Sir Alex ប្រៀបធៀបទៅ
នឹងស្រាល្បីៗ ៖
-Christino Ronaldo ឆ្ងាញ់ដូចជាស្រា Petruv ដែលមានតំលៃរាប់ពាន់ដុល្លារ ។
-Ryan Gig ប្រៀបបានទៅនឹងស្រា Port ឆ្នាំ ១៩៧៣ កាន់តែចាស់កាន់តែឆ្ងាញ់ ។



-Fernando Torres ដូចជាស្រា Prosecco គួរអោយចង់ផឹកតែរស់ជាតិមិនសូវល្អ ។




-Michu ស្រាដែលមានតំលៃថោកតែធ្វើអោយអ្នកភ្ញាក់ផ្អើលព្រោះតែគុណភាពនឹងរស់ជាតិ ។
-Peter Crouch ដូចស្រាសាំប៉ាញ Nebuchadnezzar រស់ជាតិឆាប់សាំ ។



-Lukas Podolski ស្រា​ Riesling ដែលមានរស់ជាតិធម្មតាតែគុណភាពល្អនៅថ្ងៃអនាគត ។
-Mark Schwarzer ដូចជារស់ជាតិរបស់ Chardonnay ដែលផ្តូរទៅតាមអ្នករហូតតំណក់ចុង
ក្រោយបង្អស់ ។
-Yaya Toure ដូចទៅនឹងស្រា Carbenet Sauvignon គ្រាន់តែបើកគំរបហិតក្លិនប្រហើរតែអ្នក
នឹងងើបមកវិញជាមួយនឹងអការឈឺក្បាលយ៉ាងខ្លាំង ។



-Jermain Defoe រស់ជាតិដូចនឹង​ស្រា Jaegermeister គ្រាន់តែមួយកែវធ្វើអោយអ្នកស្រវឹងពេញ
មូយថ្ងៃតែម្តង ៕


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: sir alexferguson ronaldo wine