ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ World Cup ពិភពលោក ផ្នែកនារី ក្នុងរដូវកាលនេះ បានធ្លាក់ទៅកណ្ដាប់ដៃអាមេរិក ក្រោយពីជួបគូរប្រកួតចុងក្រោយប៉ះជាមួយ ប្រទេសជប៉ុនក្រោមលទ្ធផលពិន្ទុ ៥-២។
អាមេរិក បានក្លាយជាប្រទេសទី១លើលោក ជាមួយនឹងឱកាសនៃការទទួលបានជ័យជំនះ ពានរង្វាន់ World Cup ពិភពលោក ៣ រដូវកាល(១៩៩១,១៩៩៩ និង ២០១៥) ផ្នែកស្ដ្រីបូករួមទាំងមួយការប្រកួតចុងក្រោយនេះ។ ដៃគូរប្រកួត ដែលអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រស្ទើរគ្រប់ការប្រកួត នៃរដូវកាលនីមួយៗ គឺច្រើនមានតែ អាមេរិកតែប៉ុណ្ណោះ ខណៈដែល កាលពីរដូវកាលមុន គឺ ២០១១ ក្រុមជម្រើសជាតិអាមេរិក បានជួបមុខគ្នាជាមួយ ជប៉ុន ប៉ុន្ដែលទ្ធផលត្រូវ ចាញ់ ប្រទេសជប៉ុន។
ឱកាសដែលអាមេរិកអាចទទួលបានជ័យជំនះ គឺស្ថិតក្រោមការរកពិន្ទុដោយកីឡាការិនី Carli Lloyd រកពិន្ទុបានតាំងតែពី ៣ នាទីដំបូងនៃការប្រកួតម្ល៉េះ ដោយកីឡាករិនីរូបនេះ អាចរកបានរហូតដល់ទៅ ៣ គ្រាប់គឺ នាទីទី ៣, ៥ និង ទី១៦ ក្រោយមកទៀត ដោយកីឡាការិនី Lauren Holiday នៅនាទីទី ១៤ និង Tobin Heath នៅនាទីទី ៥៤។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ cbc