CamNews

កីឡាអន្តរជាតិ 

អ្នកចាំទី Newcastle ប៉ះបាល់ល្អឥតខ្ចេាះ ឲ្យខ្សែប្រយុទ្ធ Man Utd សម្រេចមួយគ្រាប់យ៉ាងស្អាត

ព័ត៌មាកីឡា៖ ដង្ហើមចុងក្រោយនៃការប្រកួតគ្នារវាងក្រុមម្ចាស់ផ្ទះ Newcastle ប៉ះជាមួយក្រុមភ្ញៀវ Man United កាលពីព្រឹកមិញ ពិតជាភ្ញាក់ផ្អើលស្ទើរស្មានមិនដល់ ដោយការបញ្ជូនបាល់របស់អ្នកចាំ ក្រុម​ម្ចាស់​ផ្ទះ មកឲ្យក្រុមភ្ញៀវស៊ុត បញ្ចូលទីយ៉ាងស្អាត ១ គ្រាប់ដើម្បីបញ្ចប់ការប្រកួត ។ 

ជំនួបគ្នារវាង​ក្រុម ម្ចាស់ផ្ទះ Newcastle ប៉ះជាមួយ ក្រុមភ្ញៀវ Manchester United កាលពីព្រឹកមិញ ពុំសូវបាន​បង្វក់អារម្មណ៍ប្រិយមិត្ដប៉ុន្មានទេ​ សម្រាប់នាទីចាប់ផ្ដើមការប្រកួត ក្នុងតង់ទី ១ នឹងទី​ ២ ប៉ុន្ដែ​ បែជា​ភ្នាក់ផ្អើលហ៊ោកញ្ជ្រៀវ​ឡើងវិញ នៅនាទី ៨៩ ដោយកីឡាករ Ashley Young ខ្សែប្រយុទ្ធកណ្ដាល របស់​​Man United ទទួលបានគ្រាប់យ៉ាងស្អាត ពីអ្នកចាំទី ក្រុមម្ចាស់ផ្ទះគឺកីឡាករ Tim Krul សម្រេចជោគជ័យ​មួយគ្រាប់​ បញ្ចប់ការប្រកួត ក្នុងលទ្ធផល ប្រកួត ១ ទល់នឹង ០។​ 

លទ្ធផលប្រកួត​ ១ គ្រាប់ដ៏មានន័យរបស់ Man Untd បានធ្វើឲ្យ ថ្នាក់ដឹកនាំកុ្រម លោក​ Louis van Gaal វិល​ត្រលប់មកទឹកដីរបស់ខ្លួន ទាំងស្នាមញញឹម ហើយថែមទាំងអះអាងថា ការសម្រចិត្ដរបស់ គាត់​ដោយ​បញ្ឈជើង Falcao ពិតជាមិនខកបំណងមែន ។ 

គូសបញ្ជាក់ឲ្យដឹងថា​ ពេញមួយការប្រកួត នេះ Falcao បានក្លាយជា​កីឡាករ បម្រុង ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Manchester United Newcastle