CamNews

មិនគួរឲ្យជឿ 

វីដេអូគ្រោះថ្នាក់ ដ៏គួរអោយរន្ធត់ បុរសជាអ្នកបើកឡានក្រុង ប៊ើតចេញតាមបង្អួច អំឡុងពេលជួប ឧបទ្ទេវហេតុ

ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូរន្ធត់មួយ ត្រូវបានគេបង្ហោះឡើងចូលទៅក្នុងបណ្តាញគេហ
ទំព័រវីដេអូដ៏ពេញនិយម យូធូប កាលពីថ្ងៃ ៥ ម្សិលមិញនេះ ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍
មួយ ដែលបានកើតឡើងនៅក្នុងប្រទេសចិន នោះគឺ ​​  បុរសដែលជាអ្នកបើកបររថយន្តក្រុង
ត្រូវបានខ្ទាត និងប៊ើតចេញតាមបង្អូច អំឡុងពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាព
យ៉ាងណាមិញ មកទល់នឹងខណៈនេះ បើយើងងាកក្រឡេកទៅមើលបណ្តាញអ៊ិនធើណេត
វិញ មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយ អះអាងអោយដឹងច្បាស់នោះទេ ស្តីពីករណី
គ្រោះថ្នាក់មួយនោះ   ពោលគឺ  មិនទាន់បានដឹង  ពីទំហំនៃការខូចខាត  ​  មិនទាន់បានដឹង
ច្បាស់    ថាតើពិតជាមានក្រុមមនុស្សរងរបួសធ្ងន់  ឬក៏ស្រាល  ឬក៏អាចស្លាប់បាត់បង់ជីវិត
សូម្បីតែមូលហេតុ    ដែលមាននាំអោយកើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក៏
មិនទាន់បានបញ្ជាក់អោយដឹងដូចគ្នាដែរ។

តែទំព័រយើងខ្ញុំ និងព្យាយាមក៏ដូចជាខិតខំស្វែងរកព័ត៌មានបន្ថែម មកចុះផ្សាយបន្ត ដើម្បី
អោយដឹងមូលហេតុពិតនាពេលក្រោយ ។ ខាងក្រោមនេះ   គឺជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

បញ្ជាក់ ៖ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់  ក្នុងការបញ្ជាយានយន្ត "គោរព
អាយុជីវិតខ្លួនឯង និងអ្នកដទៃ  ផ្តើមចេញពីការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
ណា" ៕

ដោយ​ ៖ ពិសី
ប្រភព ៖ យូធូប & liveleak


Tags: Horrible accident china cctv bus driver crash