CamNews

កីឡា 

កម្ពុជា​​ប៉ះ​​ជា​​មួយ ចិន​ក្នុង​ជំនួប​ប្រកួត​កីឡា​វាយ​កូន​បាល់ ​ត្រឹម ២ ទល់ ០

ព័ត៌មានកីឡា៖​​  ជំនួបប្រកួតកីឡា វាយកូនបាល់រវាង កម្ពុជានឹងចិន ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៤​ លទ្ធិផល​ ប្រកួតគឺ ចិន យកឈ្នះកម្ពុជា ២-០  ដោយសមាសភាពកីឡាករប្រចាំប្រទេស​ កម្ពុជា មានលោក ម៉ម ផល្គុន​ និង កញ្ញា កាអានឌ្រា ដារ៉ាវី ប៉ះជាមួយ កីឡាករប្រទេសចិន មានដូចជា ZHENG Jie និង ZHANG Ze។​ យោង​តាមការបកស្រាយរបស់ គេហទំព័រ incheon បានបង្ហាញថា សមាស​ភាព​ភាគី​ចូលរួម​ប្រ​កួត​ក្នុង​វគ្គ​ Mixed Double នេះ​មើលទៅមានភាពស្វិតស្វាញដោយ ពិព្រោះតាមការបង្ហាញ កម្ពុជា​ក្នុង​វគ្គទី១ ដើម​ការ​ប្រកួត អាចរកពិន្ទុ១ គ្រាប់ភ្លាមៗ ប៉ុន្ដែក្នុងនាទីទី ៤៦ ចិនបានរកពិន្ទុ ៦ គ្រាប់មុន។ ចំណែក វគ្គទី ២ កម្ពុជាអាចរកពិន្ទុបាន ២ គ្រាប់ស្របពេលចិន មានពិន្ទុ ៥ គ្រាប់ ហើយ​ចុង​បញ្ចប់​នៅ​នា​ទីទី ២៤ ចិនបាន​រកពិន្ទុគ្រប់ ៦ គ្រាប់យកឈ្នះកម្ពុជា ជាលទ្ធិផលទាំងពីរវគ្គ  ចិនយកឈ្នះកម្ពុជា ២-០។​ ថេរវេលាដែល ក្រុមទាំងពីប្រើប្រាស់ទាំង​ពីរប្រកួត គឺរយៈពេល ១ ម៉ោង។​


រួបភាពលទ្ធិផលដើមការប្រកួតក្នុងវគ្គទី ១


រូបភាពបង្ហាញពីលទ្ធិផលវគ្គទី ១ និង ចាប់ផ្ដើមចូលវគ្គទី ២



 

 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ incheon 

 


Tags: Sport News Cambodia China Tennis Asian Game