ប្រធានាធិបតិ រុស្ស៊ី លោក Vladimir Putin បានប្រកាសថា ថ្ងៃនេះគឺជាថ្ងៃកាន់ទុក្ខរបស់ជាតិ សម្រាប់ប្រជាជន ១៥០នាក់ដែលបានស្លាប់ដោយគ្រោះទឹកជំនន់ នៅភាគខាងត្បូង និងបាន
បញ្ជាអោយធ្វើការស្រាវជ្រាវទៅលើអាងស្ដុកទឹកមួយចំនួនដែលអាចជាមួលហេតុមួយ ដែល
បង្កអោយមានទឹកជំនន់នេះ។
ស្ថាប័នសារព័ត៌មានរបស់វិមាន Kremlin ប្រកាសថា ៖ "រដ្ឋភិបាលបានស្នើទៅដល់អង្គភាពវប្បធម៌
ស្ថានីយទូរទស្សន៍នានា មិនអោយធ្វើកម្មវិធីកំសាន្ដ"។
យោងតាមបទបញ្ជារបស់ប្រធានាធិបតិរុស្ស៊ី ទង់ជាតិនៃប្រទេសរុស្ស៊ី នៅក្នុងស្រុក ក៏ដូចជានៅ
ស្ថានទូតរបស់ខ្លួនឯបរទេស នឹងត្រូវបានបង្ហូតត្រឹមពាក់កណ្ដាលដងទង់ នៅក្នុងថ្ងៃកាន់ទុក្ខនេះ។
នៅក្នុងគ្រោះទឹកជំនន់ដ៏សាហាវ ដែលបានកើតឡើងកាលពីថ្ងៃទី ៦កាក្កដា កន្លងទៅ បណ្ដាល
អោយមនុស្សយ៉ាងហោច ១៥០នាក់ត្រូវបាត់បង់ជីវិត។ សារព័ត៌មាន Interfax បានផ្សាយថា ចំនួន
នេះ អាចឡើងដល់ ១៧០នាក់។
ក្រៅពីមនុស្សស្លាប់ ទឹកជំនន់នេះ ក៏បានធ្វើអោយផ្ទះចំនួន ៥.០០០ខ្នងត្រូវលិច និងខូចខាតផង
ដែរ។ ចំណែកសេវាកម្មផ្គត់ផ្គង់អគ្គីសនី ប្រេងសាំង ទឹក ទូរគមនាគមន៍ ជាដើម ក៏ត្រូវបានអាក់
ខានដោយសារទឹកជំនន់។
រដ្ឋភិបាលរុស្ស៊ី បានចេញបញ្ជាអោយធ្វើការស្រាវជ្រាវទៅលើអាងស្ដុកទឹកមួយចំនួន ដែលអាច
ជាមួលហេតុមួយ រួមចំណែកបង្កអោយមានទឹកជំនន់នេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE