អ្នកចាត់ការធំរបស់ Napoli លោក Aurelio De Laurentiis បានដាក់តំលៃ ៦០លាន អ៊ឺរ៉ូ
ទៅលើ Manchester City សំរាប់ការដោះដូរកីឡាករ Edinson Cavani ។
ខ្សែរប្រយុទ្ធសញ្ជាតិ្ត Uruguay បានបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងល្អ ក្នុងរដូវកាល
នេះ ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុង Italy Series A ដែលធ្វើអោយ Manchester City
ដាក់មុខសញ្ញា ក្នុងការតាមប្រមាញ់ទិញកីឡាករមួយនេះ។ ប៉ុន្តែលោក De Laurentiis
បានប្រាប់ថា Edinson Cavani នឹងមិនចាកចេញពីក្រុមឡើយ លុះត្រាណាតែ Napoli
ទទួលតំលៃនៃការដេញថ្លៃក្នុងកំរិតខ្ពស់មួយ៕