CamNews

តន្រ្តី 

“ អូនអ៊ូក “ បទស្នេហាយុវវ័យថ្មី បែបកំប្លែងកំពុងទទួលបាន ប្រជាប្រិយភាព ល្បីពេញ Facebook (មានវីដេអូ)

Facebook តែងតែជា ទីកន្លែងមួយ ដែលតារាចំរៀង យុវវ័យ​ ចំណូលថ្មី ដែលមាន សមត្ថភាពអាច និពន្ធ បទខ្លួនឯង ឆក់យក ប្រជាប្រិយភាព ។ ថ្មីៗនេះ តារាចំរៀង ប្រុសចំណូលថ្មី ម្នាក់ដែលត្រូវគេ ស្គាល់ថា ជាសមាជិកក្រុម Animation Plus លោក សីហា បានចេញបទថ្មី មួយទទួលបាន ការចាប់​អារម្មណ៍ យ៉ាង ខ្លាំងពីទស្សនិកជន ។ បទនេះ មានចំណងជើងថា​ “ អូនអ៊ូក “ ដែលបុរសជា សង្សា​រច្រៀង អោយមិត្តស្រីដែល មានសាច់ប្រាប់ថា យ៉ាងណាក៏នៅតែ ស្រឡាញ់ដែរ តែសូមកុំអោយ ឡើងគីឡូទៀតអី ។ បទ នេះត្រូវបាន មិត្តៗយុវវ័យ ចែកចាញគ្នា ពាសពេញ Facebook រាប់រយ រាប់ពាន់នាក់ ៕

 

ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: khmer star singer seyha facebook oun pig