CamNews

កីឡាអន្តរជាតិ 

សម្តី Pacquiao "មើលងាយ ភេទទី ៣ អាក្រក់ជាងសត្វ" នាំឲ្យ ក្រុមហ៊ុន Nike បញ្ចប់ការឧបត្ថម្ភ ទាំងស្រុង

(ម៉ានីល)៖ ក្រុមហ៊ុនអាវកីឡាម៉ាក Nike បានសម្រេចទម្លាយកិច្ចសន្យាចោលជាមួយនឹងកីឡាករប្រដាល់សកល Manny Pacquiao ដោយសារតែពាក្យម៉ាក់ងាយភេទទី៣របស់បុរសជនជាតិហ្វីលីពីនខាងលើកាលពី៣ថ្ងៃមុនថា “វាជា អំពើអាក្រក់ជាងសត្វទៅទៀត ដែលរៀបការភេទដូចគ្នា” ។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយ Nike ត្រូវបានដកស្រង់ដោយ BBC បានបញ្ជាក់ថា “យើងបានរកឃើញថា Manny Pacquiao បញ្ចេញ Comment ដោយមានការរើសអើងទៅលើភេទទី៣ (Gay) ដែលធ្វើឲ្យក្រុមហ៊ុនមានការខកចិត្តជាខ្លាំងជុំវិញការលើកឡើងបែបនេះ និងសូមបញ្ចប់ការឧបត្ថម្ភ Pacquiao ត្រឹមតែប៉ុណ្ណេះ” ។


ភ្លាមៗនោះដែរ កាលពីម្សិលមិញ កីឡាករវ័យ៣៧ឆ្នាំ Pacquiao ក៏បានសុំទោសតាមបណ្តាញ Instagram និង Facebook ហើយក៏បានធ្វើការបកស្រាយនៅក្នុងកិច្ចសំភាសន៍របស់ទូរទស្សន៍ជាតិហ្វីលីពីនផងដែរ ដោយគាត់បានបញ្ជាក់ថា “វាគ្រាន់តែជារឿងពិត ដែលមានចែងក្នុងគម្ពីរគ្រិស្តសាសនាតែប៉ុណ្ណោះ” ។

សូមរំលឹកដែរថា Manny Pacquiao ដែលទើបតែចាញ់ Floy Mayweather កាលពីខែឧសភា ឆ្នាំ២០១៥នោះ នឹងឡើងវាយទល់នឹងកីឡាករអាម៉េរិក ជាលើកទី៣ Timothy Bradley Jr ក្នុងរដ្ឋ Las Vegas ក្នុងខែមេសា ឆ្នាំ២០១៦ ខាងមុខ ដែលជា១ប្រកួតចុងក្រោយរបស់ Pac Man ផងដែរ ៕


 

 

 

ប្រភព ៖ អាស៊ីវ័ន និង ប៊ីប៊ីស៊ី


Tags: Pacquiao Nike Gay