ករណីគ្រោះថ្នាក់ចរាចរណ៍១០លើក កើតឡើងនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៥ តុលា ឆ្នាំ
២០១២ កន្លងទៅនេះ មានមនុស្សស្លាប់៣នាក់ និងរងរបួស១៧នាក់។
ប្រភពពីទំព័រ PL ដកស្រង់ព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាល
ជាតិបានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុច មានមនុស្ស៣នាក់បានស្លាប់ រងរបួសធ្ងន់១១នាក់
របួសស្រាល៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍កើតឡើង១០លើក នៅថ្ងៃទី២៥ តុលានេះ។
ប្រភពដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យខូចខាត យានយន្តសរុបចំនួ
១៧ គ្រឿង ក្នុងនោះ ម៉ូតូ១២គ្រឿង រថយន្តធុនស្រាល៣គ្រឿង រថយន្តធុនធ្ងន់១គ្រឿង និងយាន
ផ្សេងៗ១គ្រឿង ។ ប្រភពដដែលបន្តថាមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីល្មើស
ល្បឿន៤លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្ដាំ២លើក សុខភាពងងុយដេក១លើក ស្រវឹង
២លើក និងមិនពាក់មួក១១នាក់ ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៥តុលានេះ តាមប្រភពដដែល
បានឲ្យដឹងថា មានរថយន្តសរុប៧៩គ្រឿង។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ PL