CamNews

អតីត​ព្រះមហាក្សត្រ​ខ្មែរ​ នរោត្តម សីហនុ យាង​ចូល​ទីវង្គត់

អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ បាន​យាង​ចូល​ទីវង្គត់​ហើយ​កាល​ពី​វេលា
​ម៉ោង​១ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នា​មន្ទីរពេទ្យ នៃ​
ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្នាយុ​៩០​ព្រះវស្សា ដោយ​ព្រះជរាពាធ។

តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋាភិបាល​កម្ពុជា ព្រះ​សព​របស់​ព្រះបាទ នរោត្តម សីហនុ នឹង
ត្រូវ​គេ​ដង្ហែ​ពី​ប្រទេស​ចិន​មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​តម្កល់ និង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​តាម​
ប្រពៃណី​ជាតិ​នៅ​ព្រះ​បរម​រាជ​វាំង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ រាជរដ្ឋាភិបាល


Tags: នរោត្តម សីហនុ យាង​ចូល​ទីវង្គត់ Sihanouk death