CamNews

ម៉ូតូ 

ម៉ូតូ Honda Dio ម៉ូដែលថ្មី មានរាងស្រស់ស្អាត ស៊ីសំាងតិច តំលៃ ៧៨៧ដុល្លារ

ម៉ូតូ Honda Dio គឺជាម៉ូតូ Auto​ mini ម៉ូដែលថ្មី ដ៏ស្រស់ស្អាត ដែលបានរចនាម៉ូដឡើង ដ៏ទាក់ទាញ
មានរាងតូចច្រឡឹង ស័ក្តិសមបំផុតសំរាប់សុភាពនារី សម័យបច្ចុប្បន្ននេះ។

ម៉ូតូ Honda Dio ស៊េរីថ្មី  ឆ្នាំ២០១៣  ត្រូវបានរចនាម៉ូដ  និង តុបតែងឡើង  មាន ៤ពណ៌ (ពណ៌ស
ពណ៌ខ្មៅ ពណ៌បៃតង និង ពណ៌ស្វាយ) ដែលជាពណ៌ ដ៏ពេញនិយមបំផុត សំរាប់យុវវ័យសម័យ
នេះ។ ម៉ូតូ Honda Dio  ដ៏តូចឡឹងនេះ មានភាពទាក់ទាញ និង គំាទ្រយ៉ាងខ្លាំង  ដោយសារតែ វា
មានរាងតូច ងាយស្រួលធ្វើដំណើរ ពណ៌ដ៏ស្រស់ស្អាត  ចង្កៀងបំភ្លឺខាងមុខ និង  ស្តុបស៊ីញ៉ូខាង
ភ្លឺច្បាស់ល្អ នៅពេលយប់។ អ្វីដែលពិសេស  សំរាប់ម៉ូតូ Honda Dio នោះ គឺមានម៉ាស៊ីនមួយ ប្រើ
ប្រព័ន្ធ Cooling Air ស៊ីសំាងតិច និង មានតំលៃថោកសមរម្យ ៧៨៧ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រែសម្រួល៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2013 Honda Dio 110