CamNews

តារា 

ឆៃ លីដាឡែន ឈប់ពី សិល្បៈស្ងាត់ៗ

ភ្នំពេញៈ  បន្ទាប់ពីតារាស្រីសិចស៊ី សម្បូរដើមទ្រូង កញ្ញា ឆៃ លីដាឡែន ធ្លាប់ជំពប់នឹងរឿង
ស្លៀកពាក់ ភ្លេចប្រពៃណីខ្មែរលើ ទឹកដីអាមេរិក កាលពីជាង១ឆ្នាំមុន រហូតមកដល់ ពេល
បច្ចុប្បន្ននេះ គេនៅតែសង្កេតឃើញ សន្ទុះកេរ្តិ៍ឈ្មោះរបស់នាង នៅតែដុនដាប ស្ងប់ស្ងាត់
ដដែល រហូតធ្វើឲ្យតារាស្រីរូបនេះ សម្រេចចិត្តឈប់ពី ការងារសិល្បៈ ដោយសារតែនាង
នៅតែ គ្មានឱកាសបញ្ចេញ មុខមាត់នៅ លើកញ្ចក់ទូរទស្សន៍ ដូចពេលមុននោះទេ។

បើតាមប្រភពពីអ្នកសិល្បៈ នៅជិតខ្លួនតារាសម្បូរដើមទ្រូង កញ្ញា ឆៃ លីដាឡែន ពេលនេះ
ផ្អាកពីសិល្បៈ ទាំងស្រុងហើយ ដោយសារតែរហូត មកដល់ពេលនេះហើយ នាងនៅតែគ្មាន
ឱកាស កសាងកេរ្តិ៍ឈ្មោះឲ្យលេច អណ្តែតឡើងខ្ពស់ ដូចពេលមុននេះទេ អស់រយៈពេល
ជាង ១ឆ្នាំហើយ ដែលនាងត្រឡប់មកពី សម្តែងនៅអាមេរិកវិញ ដោយនាងបាត់ឱកាសឡើង
លើកញ្ចក់ទូរទស្សន៍ ដោយខាងស្ថានីយទូរទស្សន៍ មិនអញ្ជើញនាងឡើង កម្មវិធីឡើយនេះ
ហើយ ជាដើមហេតុដែល ធ្វើឲ្យនាងសម្រេចចិត្តបោះបង់អាជីព នេះ ចោលដោយគ្មានស្តាយ
ស្រណោះទេ។

ប្រភពដដែលបានបង្ហើបប្រាប់ ឲ្យដឹងបន្ថែមទៀតថា ទោះបីជាពេលនេះ អាឡែន មិនបាន
ចូលប្រឡូក ក្នុងសិល្បៈដោយចំហរដូចមុន ក៏ពិតមែនតែនាង នៅតែបន្តប្រឡូក ក្នុងវិស័យ
សិល្បៈដោយប្រយោល គឺការច្រៀងនៅខនសឺត តាមខេត្តដែលមាន ទស្សនិកជនមួយចំនួន
នៅតែបន្តគាំទ្រនាងដដែល ទោះជាមានមហាជន មួយចំនួនហាក់នៅតែ ខឹងសម្បារនាង
ដោយសារតែកំហុង អចេតនានោះក៏ដោយ។

បន្ទាប់ពីបុប្ផា រីកសាយភាយ សម្រស់លើទឹកដី ខេត្តបាត់ដំបង កញ្ញា ឆៃ លីដាឡែន បាន
បញ្ចេញភាព សិចស៊ី ហួសដែនកំណត់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការខឹងសម្បារ
ទៅលើនាង ខណៈដែល នាងនៅសម្តែងនៅលើ ទឹកដីអាមេរិក ហើយក្រោយពីនាងបាន
ត្រឡប់មកដល់ស្រុកកំណើតវិញ នាងក៏ត្រូវបានខាងស្ថានីយទូរទស្សន៍ ផ្អាកឈប់អញ្ជើញ
ឡើងទូរទស្សន៍ រហូតដល់បច្ចុប្បន្ននេះ។ ទោះជាយ៉ាងណានាង ក៏បានចេញមុខសុំទោស
ជាសាធារណៈ ដល់ប្រជាពលរដ្ឋ ទៅលើកំហុស អចេតនារបស់នាង ជាច្រើនដងរួចមក
ហើយ តែលទ្ធផលកំហុស ដែលនាង ធ្វើខុសមួយពេល បែរជាត្រូវ គេថ្កោលទោសអស់
រយៈពេលជាង ១ឆ្នាំហើយ ដល់ថ្នាក់ធ្វើឲ្យតារាស្រីរូបនេះ អស់ការអត់ធ្មត់ លែងខាំម៉ាត់
សង្កត់ចិត្តតទៅទៀត ដោយសម្រេចចិត្ត ដើរចេញពីសិល្បៈ។

ពាក់ព័ន្ធនឹងការលើកឡើងពីអ្នកនៅជិតខ្លួន កញ្ញា ឆៃ លីដាឡែន នេះដែល LookingTODAY
មិនអាច ទាក់ទងសុំការ បកស្រាយ ពីនាងបានទេ ដោយទូរស័ព្ទ របស់នាង មិនអាចទាក់
ទងបាន ហើយយើងក៏សង្ឃឹមថា នាងនឹងចេញមុខ បកស្រាយជុំវិញ ការលើកឡើងបែប
នេះ ក្នុងពេលឆាប់ៗនេះ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhay lidalen entertainment khmer star