CamNews

តារា 

រតនៈ ពិសិដ្ឋ អន់ចិត្ត​ មិនបាន សម្ដែងជាតួឯក វេចបង្វេច ចេញក្រៅ

ភ្នំពេញៈ  ក្រោយពី រតនៈ ពិសិដ្ឋ ត្រូវបានជ្រុះបាត់តំណែង តួឯក ជាបន្តបន្ទាប់នោះ ស្រាប់តែ
ពេលនេះ ត្រូវបាន លោកប្រាប់ឲ្យដឹងថា ទោះបីជាពេលនេះការងារ ក្នុងស្រុករបស់លោក ហាក់
ដូចជាមិនសូវមានការមមាញឹក ក៏ដោយ តែអ្វីដែលជាក្តីសង្ឃឹម របស់លោក គឺការងារនៅក្រៅ
ប្រទេស ព្រោះថាពេលនេះ លោកកំពុងតែត្រៀមឯក សារ ចេញទៅសម្តែង នៅក្រៅប្រទេស
ក្នុងពេលឆាប់ៗខាងមុខនេះ។

តារាប្រុសរូបស្រស់ សម្បុរសដែលធ្លាប់ ជំពប់នឹងរឿងរ៉ាវ ស្នេហាជាមួយ កញ្ញា ឆៃ លីដាឡែន
លោក រតនៈ ពិសិដ្ឋ បានប្រាប់ Looking TODAY ថាបច្ចុប្បន្ន លោកមិនសូវមាន ការមមាញឹក
ជាមួយការងារប៉ុន្មានទេ ការងារភាគច្រើន គឺការថតបទចម្រៀង ត្រៀមឱកាសចូលឆ្នាំ ទាំងខាង
ផលិតកម្ម និងស្ថានីយទូរទស្សន៍។ តែបើនិយាយពីការងារ នៅក្រៅប្រទេសវិញ ក៏មានគេទាក់
ទងមកច្រើន ហើយពេលនេះ លោកកំពុងតែ រៀបចំ ឯកសារចេញ ទៅសម្តែង នៅប្រទេស
អូស្ត្រាលី។

តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងថា “ក្នុងមួយរយៈពេលចុងក្រោយនេះ ខ្ញុំកំពុងតែរៀបចំឯកសារ
ត្រៀមសម្ភាសន៍ ក្នុងការចេញ ទៅសម្តែង នៅប្រទេសអូស្ត្រាលី នៅចុងខែមិថុនា តែខ្ញុំមិនទាន់
ដឹងច្បាស់ថា ចេញទៅប៉ុន្មានខែ និងជាមួយតារា ណាមួយនោះទេ ព្រោះថា មិនទាន់ដឹង ច្បាស់
ទើបមិនហ៊ាន និយាយឲ្យលម្អិត”។

ទោះបីជាយ៉ាងណា តារាប្រុសរូបនេះ ប្រាប់ឲ្យដឹងទៀតថា ការដែលលោកចេញ ទៅសម្តែងនៅ
ក្រៅប្រទេសក្នុង ពេលឆាប់ៗនេះ លោកសង្ឃឹមថា និងទទួលបាន ការគាំទ្រមិនចាញ់ កាលពី
លោកចេញ ទៅសម្តែង លើកមុនៗទេ បើនិយាយឲ្យចំទៅ ក្នុងមួយរយៈពេល ចុងក្រោយនេះ
សន្ទុះទីផ្សារនៅក្រៅ ប្រទេសហាក់ឡើងខ្លាំង ជាងនៅក្នុងស្រុក៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rottanak piseth entertainment khmer star