CamNews

កីឡាអន្តរជាតិ 

ប្រធានក្លឹប Manchester United បង្កើនកម្លាំង​ចិត្ដអ្នក​ដឹកនាំក្រុមថ្មី សម្រាប់ Premier League

ព័ត៌មានកីឡា៖ អ្នកគ្រប់គ្រងក្លឹប Manchester United លោក Louis van Gaal បានលើកទឹកចិត្ដ កីឡាករ របស់គាត់ថា សម្រាប់មុខតំណែងជាប្រធានក្រុម គឺវាមិនមែនជាបន្ទុកធ្ងន់ធ្ងរទេ

សំណូរ  របស់អ្នកគ្រប់គ្រងក្លឹប បានចោទ សួរ  ទៅកាន់ Rooney ថា  តើតួនាទីជាប្រធានក្រុមនេះ ធ្ងន់​ធ្ងរ​យ៉ាងណាទៅ សម្រាប់ខ្ញុំគឺគិតថា គាត់ចង់ឲ្យ Rooney មានឱកាសចូលរួមបង្ហាញ មុខក្នុង​បណ្ដា​មហា​ជន​ឲ្យបានច្រើនក្នុងតំណែង ជាអ្នកដឹកនាំក្រុមម្នាក់ ដែល​អស្ចារ្យ ហើយទទួលបានការ​គាំ​ទ្រ  ។ លើស​​ពីនេះ វាជាតួនាទីមួយដែលសំខាន់ ហើយល្អ សម្រាប់ការសម្ដែង ជាបន្ដរបន្ទាប់ ហើយ ​ម្យ៉ាង​​​វិញទៀត Rooney ពិតជាសាកសមនឹងទទួលយក តំណែងនេះណាស់ ។

កីឡាករខ្សែប្រយុទ្ធ Rooney វ័យ ២៨ ឆ្នាំ នឹងដឹកនាំក្រុមចូលទៅកាន់ Old Trafford ក្នុងរដូវកាល​ Premier League ដោយ ជួប    ជា មួយដៃគូរ Swansea ក្នុង តួនាទី   ពិសេស ជាប្រធានក្រុមថ្មីរបស់ Manchester United សម្រាប់ការចូលរួមប្រកួតរបស់ក្រុមរយៈពេល  ១០ ឆ្នាំ។ ចំពោះតួនាទីនេះ រូប​​គាត់ពិតជាមាន មោ ទនភាពជាខ្លាំង ហើយក៏និយាយទៀតថា វាគឺជាការទទួលខុសត្រូវ   ធំបំផុត​សម្រាប់រួបគាត់ ហើយគាត់ក៏ បាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតភាពជោគជ័យ និងសាងស្នាដៃ ឲ្យមុខតំណែងមួយនេះ។

អាន៖ ខ្សែប្រយុទ្ធ Man Utd ត្រូវបានតំឡើងងារថ្មីសម្រាប់រដូវកាល Premier League ខាងមុខនេះ

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Wayne Rooney Manchester United