បន្ទាប់ពីករណី ធ្វើឃាតប្រធានាធិបតី William McKinley កាលពីឆ្នាំ ១៩០១ USSS ត្រូវបានសភា
ប្រគល់តួនាទីពិសេសជាផ្លូវការ ក្នុងការការពារសុវត្ថិភាពមេដឹកនាំរបស់ប្រទេស។
ចាប់តាំងពីពេលនោះមក ភារកិច្ចនេះ ត្រូវបានគេប្រគល់សិទ្ធិទៅតាមច្បាប់កំណត់របស់អាមេរិក។
ដើម្បីការពារប្រធានាធិបតី និងមេដឹកនាំកំពូលៗរបស់ប្រទេស ក្រៅពីសមត្ថភាពប្រយុទ្ធដោយដៃ
ទទេ ការរារាំងគ្រាប់កាំភ្លើង ឬភាពរហ័សហួន ក្នុងការការពារ ក្រុមពិសេស USSS ក៏ត្រូវតែចេះប្រើ
ប្រាស់អាវុធគ្រប់ធុនផងដែរ។
ក្នុងករណីខ្លះ ក្រុម USSS ក៏ត្រូវបានអនុញ្ញាតអោយប្រើ អាវុធប្រភេទ HK MP5 ឬ Remington 870
ប៉ុន្ដែ ដោយសារការធ្វើឃាត ភាគច្រើនតែងត្រូវបានគេធ្វើឡើងយ៉ាងឆាប់រហ័ស ដូច្នេះ អាវុធដែល
ក្រុម USSS ប្រើប្រាស់ ជាទូទៅ គឺ កាំភ្លើងខ្លីប្រភេទ SIG Sauer P229 និង FN Five-Seven។
SIG Sauer P229 ត្រូវបានបង្ហាញជាលើកដំបូង ក្នុងឆ្នាំ ១៩៩១ ដោយក្រុមហ៊ុន Schweizerische
Industrie Gesellschaft ។ បច្ចុប្បន្ន ផលិតផលកាំភ្លើងខ្លីរបស់ SIG ត្រូវបាន FBI អង្គភាពប្រឆាំង
ការជួញដូរគ្រឿងញៀន ក្រុមសម្ងាត់ការពារប្រធានាធិបតី និងអង្គភាពមួយចំនួនរបស់រដ្ឋាភិបាល
អាមេរិកប្រើប្រាស់៕
SIG Sauer P229
SIG Sauer P229
FN Five-Seven
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Z