CamNews

តារា 

Christina Applegate ជីវិតគឺនៅតែសំខាន់ ទោះជានារីគ្មានដើមទ្រូង

នាង Christina Applegate បានបើកទូលាយប្រាប់ពីអារម្មណ៍ ក្នុងបទពិសោធន៍នៃការវះកាត់ផ្ដាច់
ដើមទ្រូងទាំងគូរបស់នាងចោលក្នុងឆ្នាំ ២០០៨ ក្រោយពេលដែលក្រុមគ្រូពេទ្យបានប្រាប់ផានាង
អាចនឹងប្រឈមមុខនឹងបញ្ហាធំប្រសិនបើនៅតែចង់ទុកវា។

តារារូបនេះបានផ្ដល់កិច្ចសម្ផាសន៍ដល់ទស្សនាវត្តី More Magazine ថាវាពិតជាបញ្ហាមួយដែលពិបាក
ក្នុងការសម្រេចចិត្តព្រោះនាងត្រូវបាត់បង់នូវផ្នែកមួយសំខាន់ដែលបង្ហាញភាពជាស្រ្តីរបស់នាង។

នាងបានប្រាប់ថាវាជាការសម្រេចចិត្តមួយដ៏សែនពិបាកណាស់ ព្រោះនាងប្រហែលជាត្រូវបាត់បង់
អាជីពដ៏ប្រពៃរបស់នាងខណៈពេលដែលជីវិតគឺជារឿងសំខាន់ ហើយមកដល់ពេលនេះនាងត្រូវបាន
គេដឹងថាជាមនុស្សម្នាក់ដែលមិនមានមហារីកដើមទ្រូងទៀតនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 


Tags: star entertainment