CamNews

តារា 

អតីតបវរកញ្ញាចក្រវាល បង្ហោះរូបស្រើបស្រាល ជាមួយស្រី ដូចគ្នា

អតីតបវរកញ្ញាចក្រវាល និងជាបវរកញ្ញាឯករបស់អេស្ប៉ាញ នាង Patricia Yurena ទើបបាន
ទទួលស្គាល់នូវភេទពិតរបស់ខ្លួន។

បវរកញ្ញាឯករបស់ អេស្ប៉ាញ ឆ្នាំ ២០១៣ និងជាអតីតបវរកញ្ញាឯកទីពីរ នៃការប្រកួត បវរកញ្ញា
ចក្រវាល ឆ្នាំ ២០១៣ (Miss Universe 2013) នាង Patricia Yurena ថ្មីៗនេះ បានទទួលស្គាល់
អំពីភេទពិតរបស់ខ្លួន នៅលើទំព័រ Instagram ដោយបង្ហោះរូបភាពស្រើបស្រាលរបស់ខ្លួន ជា
មួយនារីម្នាក់។ នាងថែមទាំងបានសរសេរថា “Romeo និង Juliet” ។

Patricia Yurena តុប​តែង​ខ្លួន និង​ធ្វើ​សក់ ដូច​បុរស

ក្រោយ​ពី​ការ​បង្ហោះ​​រូប​ថត​ នៅ​លើ​បណ្ដាញ​សង្គម អ្នកលេងអ៊ីនធឺរណែត បានស្គាល់ថា នារី
ម្នាក់ដែលនៅ​ក្នុង​រូប​ថត ជាមួយនឹង​អតីត​បវរ​កញ្ញា​រូប​នេះ នោះ គឺជាឌីចេ និងជាតារាចម្រៀង
ឈ្មោះ Vanesa Cortes ។

នៅចំពោះព័ត៌មានទាំងឡាយដែលបានចុះផ្សាយ Patricia Yurena បានទទួលស្គាល់ថា នាងគឺ
ជាមនុស្សស្រឡាញ់ភេទដូចគ្នា។ អតីតបវរកញ្ញារូបនេះ ថែមទាំងបានប្រាប់ថា ៖ “ខ្ញុំមិនមានការ
ស្ដាយក្រោយនោះទេ ចំពោះអ្វីដែលបានធ្វើ។ ខ្ញុំមានសុភមង្គលជាមួយនឹងអ្វីដែលបានកើតឡើង
ក្នុងជីវិតរបស់ខ្លួន។” ទំព័រ Daily Mail ឱ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលស្រីស្អាតម្នាក់ ធ្លាប់ដណ្ដើមបានជោគជ័យក្នុងការប្រកួតសម្រស់ និងក្លាយជាបវរកញ្ញា ទទួលស្គាល់ថា ខ្លួនជា
មនុស្សស្រឡាញ់ភេទដូចគ្នា។

បវរកញ្ញា​ Patricia Yurena Rodriguez (រូប​ខាង​ស្ដាំ)


គួររំលឹកថា Patricia Yurena Rodriguez គឺជាបវរកញ្ញាឯកទីពីរ នៃការប្រកួតបវរកញ្ញាចក្រវាល
ដែលបានប្រារព្ធឡើង កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ នៅ Moscow ប្រទេសរុស្ស៊ី។ សាធារណជន
និងអ្នកលេងអ៊ីនធឺរណែត បានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្ត ទទួលស្គាល់ការពិតរបស់
Patricia Yurena ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail