បុរសជនជាតិជប៉ុនម្នាក់ បានចំអិន ប្រដាប់បន្ដពូជ របស់ខ្លួនអោយភ្ញៀវបរិភោគ នៅក្នុងពិធី
ជប់លៀងមួយដែលខ្លួនបានរៀបចំធ្វើឡើង ដើម្បីអបអរសាទរថ្ងៃដែលខ្លួនបានក្លាយជានារី
ភេទ។
កាលពីថ្ងៃទី ១៣មេសា ឆ្នាំ ២០១២ នៅក្រុង Tokyo ប្រទេសជប៉ុន Mao Sugiyama (ជាវិចិត្រករ)
បានចំអិន "អាវុធពិសេស" របស់ខ្លួន ដោយដៃខ្លួនផ្ទាល់ និងបានលំអអាហារនេះដោយផ្សិត និង
វ៉ាន់ស៊ុយ ក្រោយមក អោយភ្ញៀវ ៥នាក់បរិភោគ។ ដើម្បីបានបរិភោគ "អាហារពិសេស" របស់
Mao Sugiyama ភ្ញៀវទាំងនោះត្រូវតែចំណាយក្នុងម្នាក់ៗ ២៥០ដុល្លារ។
Mao Sugiyama ស្លៀកពាក់ជាចុងភៅ និងចំអិន"ប្រដាប់ភេទ"របស់ខ្លួនដោយខ្លួនឯង
Mao Sugiyama បានធ្វើការវះកាត់ចោល ប្រដាប់ភេទរបស់ខ្លួន កាលពីថ្ងៃខួបកំណើតលើកទី
២២(ដើមខែមេសា)។ ក្រោយពីការវះកាត់ ប្រដាប់បន្ដពូជនេះ ត្រូវបានដាក់ក្នុងថង់ និងរក្សាទុក
ក្នុងទូទឹកកក។ ដំបូងឡើយ Mao Sugiyama មានបំណងចំអិន និងញ៉ាំវាដោយខ្លួនឯង ប៉ុន្ដែ
ក្រោយមក គាត់ក៏បានផ្លាស់ប្ដូរគំនិត។ នៅពាក់កណ្ដាលខែ មេសា បុរសនេះបានប្រកាសលក់
ប្រដាប់ភេទរបស់ខ្លួននៅលើ Twitter ក្នុងតម្លៃប្រមាណជា ១២៥០ដុល្លារ។
ប្រការនេះបានធ្វើអោយមានបញ្ហាអាស្រូវ ហើយ Mao Sugiyama ក៏បានសម្រេចចិត្តធ្វើពិធី
ជប់លៀងមួយដែលមានឈ្មោះថា “Ham Cybele” នៅឯ Asagaya Loft A ក្នុងតំបន់ Suginami
នៃក្រុង Tokyo។
ភ្ញៀវប្រមាណជា ៧០នាក់បានចូលរួមពិធីជប់លៀង “Ham Cybele”
Sugiyama ហាន់ប្រដាប់ភេទរបស់ខ្លួន
មនុស្ស ៥នាក់ដែលបានបរិភោគ "ប្រដាប់ភេទ" របស់ Sugiyama នោះគឺ វិចិត្រករម្នាក់អាយុ៣២
ឆ្នាំ(ដោយសារតែចង់ស្រាវជ្រាវ) ប្ដីប្រពន្ធមួយគូអាយុ ៣០ឆ្នាំ(ដោយចង់ដឹង) នារីម្នាក់ អាយុ ២២
ឆ្នាំ(ដោយចង់ដឹងថាវាមានរសជាតិបែបណា) និងម្នាក់ទៀត គឺឈ្មោះ Shigenobu Matsuzawa
អាយុ ២៩ឆ្នាំ ជាអ្នករកស៊ីខាងរៀបចំកម្មវិធី។ Shigenobu Matsuzawa បានប្រកាសនៅលើទំព័រ
Twitter របស់ខ្លួន នៅមុនពិធីជប់លៀងនេះថា ៖ "នេះគឺជាឱកាសតែមួយគត់ក្នុងជីវិត ដូច្នេះ ខ្ញុំ
សម្រេចចិត្តចូលរួម"។
មុខម្ហូប "ប្រដាប់ភេទ" របស់ Sugiyama
ភ្ញៀវដែលបានចូលរួមក្នុងពិធីជប់លៀងនេះ ត្រូវបានស្នើអោយចុះហត្ថាលេខាលើលិខិតមួយ
ដែលមានសរសេរថា Sugiyama និងអ្នកប្រារព្ធកម្មវិធី មិនទទួលខុសត្រូវផ្នែកផ្លូវច្បាប់ ចំពោះ
ការ "បរិភោគប្រដាប់ភេទ" ក្នុងពិធីនេះ។
Sugiyama បានអោយដឹងថា នៅមុនពេលវះកាត់ គ្រូពេទ្យបានពិនិត្យ និងថ្លែងថា គាត់មិនមាន
ជម្ងឺអ្វីដែលទាក់ទឹននឹងប្រដាប់ភេទនេះនោះទេ។
Sugiyama បានទទួលស្គាល់ថា កាលពីមួយខែមុនការវះកាត់ ខ្លួនធ្លាប់បានរួមភេទជាមួយនារី
ជាច្រើននាក់ដែលបានស្គាល់តាមរយៈអ៊ីនធើរណែត ដើម្បីអោយប្រាកដថា នឹងមិនមានការ
ស្ដាយក្រោយបន្ទាប់ពីកាត់ប្រដាប់ភេទនេះចោល។ ក្រោយការវះកាត់រហូតមកទល់នឹងពេល
នេះ Sugiyama នៅតែមិនទាន់បានចាក់អ័រម៉ូនស្ដ្រីដើម្បីផ្លាស់ប្ដូរភេទនៅឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ huffingtonpost/K14