បុរសប្ដូរភេទជនជាតិអាមេរិក កាលពីសប្ដាហ៍មុន បានលុតជង្គង់សុំរៀបការជាមួយគូស្នេហ៍របស់
ខ្លួន នៅក្នុងសេតវិមាន ក្នុងពិធីជប់លៀងសាទរខែនៃមោទនភាពរបស់ភេទទីបី (Gay pride month)។
កាលពីថ្ងៃទី ១៥មិថុនា សាលរបស់សេតវិមានបានក្លាយជាកន្លែងសុំរៀបការដ៏កម្រមួយនៅក្នុង
ប្រវត្តិសាស្ដ្រអាមេរិក ដែលត្រូវបានធ្វើឡើងដោយ Scout ដែលជាបុរសកែភេទ និង Liz Margolies។
Scout បានសុំរៀបការ បន្ទាប់ពីប្រធានាធិបតិ Barack Obama បានថ្លែងនៅចំពោះមុខភ្ញៀវប្រមាណ
ជា ៥០០នាក់ ក្នុងចំណោមនោះក៏មានអ្នកដឹកនាំមួយចំនួនរបស់សហគមភេទទីបីផងដែរ។
Scout បានអោយដឹងថា ខ្លួនបានត្រៀមដើម្បីសុំរៀបការជាមួយ Margolies នៅសេតវិមានតាំងពី
មួយឆ្នាំមកនេះ នៅពេលមានឱកាស គាត់ក៏បានលុតជង្គង់នៅកណ្ដាលសាល ជាន់ទីមួយរបស់
សេតវិមាន កន្លែងដែលមានភ្ញៀវរាប់សិបនាក់កំពុងក្រេបរសជាតិស្រាទំពាំងបាយជូ និងស្ដាប់ការ
ប្រគំតន្ដ្រីរបស់ក្រុម US Marine Band ។
Scout ថ្លែងប្រាប់ទំព័រ Huffington Post ថា ៖ "ដោយសារ នៅក្នុងរយៈពេល ៣ឆ្នាំកន្លះមកនេះ
អូនគឺជាការផ្សងព្រេងដ៏អស្ចារ្យរបស់បង ព្រោះថា អូនបានខិតខំជាងមនុស្សទាំងអស់ក្នុងលោក។
បើទោះជាបងមានការភ័យខ្លាចតិចតូច នៅពេលគិតថានឹងចំណាយពេលនៃជីវិតដែលនៅសល់ជា
មួយអូន ប៉ុន្ដែអូនពិតជាអស្ចារ្យណាស់ ដូច្នេះបងមានចិត្តត្រេកអរនៅពេលគិតដល់លទ្ធភាពនៃការ
រៀបការ"។
ភ្លាមៗបន្ទាប់ពីមានការស្នើសុំរៀបការ Margolies ហាក់ដូចមានការភ្ញាក់ផ្អើល ប៉ុន្ដែចុងក្រោយ
Margolies ក៏បានយល់ព្រម។ Scout អោយដឹងថា ៖ "ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ភេទទីបី មិនអាច
រារាំងយើងបាននោះទេ ច្បាប់នោះនឹងមានឥទ្ធិពលតែចំពោះមនុស្សដែលយើងស្រឡាញ់ ហើយ
ច្បាស់ណាស់ថា វាធ្វើអោយយើងឈឺផ្សាក្នុងចិត្ត"។
Scout រស់នៅឯ Rhode Island និងជាប្រធាននៃបណ្ដាញសមភាពសុខាភិបាលសម្រាប់មនុស្ស
ភេទទីបី។ ចំណែក Margolies រស់នៅក្នុងក្រុង New York គឺជាអគ្គនាយកប្រតិបត្តិនៃបណ្ដាញ
មហារីកភេទទីបីរបស់ជាតិ។
បន្ទាប់ពីការស្នើសុំរៀបការ គូស្នេហានេះបានឱបថើបអ្នករាល់គ្នាដែលនៅក្បែរនោះ។ Margolies
បានបង្ហាញចិញ្ចៀនថ្មីដែល Scout បាននិយាយថា វាត្រូវបានធ្វើឡើងពីមាសពណ៌ក្រហមកាល
ពី ១៥០ឆ្នាំមុន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ve