នៅប្រទេសថៃ មានកត្ដាធំៗជាច្រើនដែលធ្វើអោយស្ដ្រីជនជាតិថៃពិបាកក្នុងការសម្រេច
ចិត្ដយកស្វាមី ក្នុងនោះអត្រាមនុស្សប្រុសច្រើនជាងមនុស្សស្រី ត្រូវបានគេចាត់ទុកថា ជា
កត្តាសំខាន់។
ចំនួនមនុស្សស្រីនៅប្រទេសថៃ គឺច្រើនជាង ២ដង បើធៀបនឹងចំនួនមនុស្សប្រុស។ នេះ
មានន័យថា ស្ត្រី ២នាក់ ទើបមានបុរសម្នាក់។ ដូច្នេះ ស្ដ្រីនៃប្រទេសនេះ ហាក់ដូចជាមិន
មានឱកាសច្រើនក្នុងការរៀបការនោះទេ។
ក្រៅពីមូលហេតុខាងលើ គេក៏បានដឹងថា បុរសភេទនៅថៃត្រូវបានគេចែកជាពីរប្រភេទ ៖
ទីមួយគឺប្រុសកែភេទពីស្រី និងមួយទៀតគឺ ប្រុសដើរលេងហួសកម្រិត។ ក្នុងស្ថានភាពនេះ
នារីថៃមួយចំនួនធំ បានសម្រេចចិត្ដនៅលីវរហូត ជាជាងយកប្ដីមក ហើយត្រូវវេទនាចិត្ដ។
ជាក់ស្ដែង បុរសជនជាតិថៃមួយចំនួន កំពុងតែមានទំនោរប្រែក្លាយទៅជានារីភេទ នេះគឺ
ដោយសារបរិស្ថាននៃការរស់នៅក្នុងសង្គម។ ពួកគេតែងរស់នៅដោយសេរីភាព និងមិនគិត
ថាស្នេហាជារឿងសំខាន់។ ប្រការនេះ បានធ្វើអោយស្ដ្រីថៃលែងមានទំនុកចិត្តលើបុរសៗ
ហើយពួកគេសុខចិត្តនៅព្រៅ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing